(ហាណូយ)៖ សភាជាតិរបស់វៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតែងតាំង លោក Nguyen Xuan Phuc ជានាយករដ្ឋមន្ត្រីថ្មី បន្តពីលោក ង្វៀន តាន់យុង ដែលបានផុតអាណត្តិកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦។
លោក Nguyen Xuan Phuc បានទទួលសំឡេងបោះឆ្នោតគាំទ្រ ៤៤៦ លើ ៤៩០ សំឡេង ដែលមានន័យថាចាប់ពីពេលនេះតទៅលោក នឹងក្លាយជានាយករដ្ឋមន្ត្រីវៀតណាមក្នុងកិច្ចប្រជុំសម័យលើកទី១១ នៃសម័យប្រជុំសភាលើក ទី១៣ នៅក្នុងរដ្ឋធានីហាណូយ។
នៅក្នុងខែមេសា នេះវៀតណាមបានផ្លាស់ប្តូរមេដឹកនាំដ៏គួរឲ្យកត់សម្គាល់ ដូចជាការផ្លាស់ប្តូរប្រធានសភា, ប្រធានាធិបតី, និង នាយករដ្ឋមន្ត្រី៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី