ក្លឹបបិសាចក្រហម Manchester United មកដល់ប្រទេសចិន មិនមែនគ្រាន់តែទេសចរ
ប្រកួតប៉ុណ្ណោះទេ គឺថែមទាំងដើរបង្ហាញម៉ូដថែមទៀតផង។
ក្នុងដំណើរទេសចរប្រកួតវិស្សមកាល 2012, ទីក្រុងសៀងហៃ ប្រទេសចិនគឺជាកន្លែងមួយក្នុង
ចំណោមកន្លែងជាច្រើនទៀតដែលក្លឹបបិសាចក្រហមចង់ធ្វើដំណើរមកប្រកួត។ បើទោះជាយក
ឈ្នះក្លឹបនៅសៀងហៃតែលទ្ធផល 1-0 ដោយការស៊ុតបាល់បញ្ចូលទីរបស់កីឡាករចំណូលថ្មី
Kagawa, ប៉ុន្តែគ្រូបង្វឹ Ferguson បានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើននៅលើទឹកដីដែលមាន
ប្រជាជនច្រើនជាងគេលើពិភពលោកនេះ។
70ឆ្នាំហើយ តែ Sir Alex នៅតែដើរម៉ូដយ៉ាងសង្ហា
នេះគឺជាដំណើរទេសចរប្រកួតដ៏មានអត្ថន័យមួយរបស់ក្រុមកីឡាករ Man United។ ពួកគេបានធ្វើ
ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមផង ហើយបានលុយផង និងបានដើរបង្ហាញម៉ូដថែម
ទៀត។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះគឺ Man United នៅតែបន្តការផ្សាយពាណិជ្ជឈ្មោះរបស់ខ្លួន
(Brand Name) នៅប្រទេសនេះ ដើម្បីទាក់ទាញចំនួនអ្នកគាំទ្រឲ្យបានកាន់តែច្រើនថែមទៀត៕
Kagawa
Ferdinand និងអ្នកចាំទី Lindegaard
Chicharito (ឆ្វេង) បើទោះជាតូចទាប តែមើលទៅក៏សង្ហា
ហាងនាឡិកា Hublot ទទួលបានផលប្រយោជន៍ច្រើន ក្រោមការសហការជាមួយ MU
ដោយ៖ សិលា
ប្រភព៖ 24h