ការប្រណាំង រថយន្ត និងម៉ូតូ ឆ្លងកាត់ឧបសគ្គដែលមានជនជាតិកម្ពុជាចំនួន ៤នាក់ ផងនោះនឹង
មកដល់ច្រកទ្វារអន្តរជាតិនៅថ្ងៃទី១៥សីហាស្អែកនេះហើយសមាជិកនៃក្រុមសុទ្ធ តែអះអាងថា
មានសុវត្ថិភាព និងមានឈ្នះ និងចាញ់ទៅតាមដំណាក់កាលនីមួយៗផងដែរ។
ដោយយោងតាម មន្រ្តីសហព័ន្ធយានយន្តកម្ពុជា លោក លន់ សាមឌី បានឲ្យដឹងថា «តាំងពីថ្ងៃចាប់
ផ្តើមមកគឺក្រុម ប្រណាំងម៉ូតូ មានសុវត្ថិភាព និងបានឈ្នះដោយដំណាក់ខ្លះដែរព្រោះនេះជាលើក
ដំបូងដែលក្រុមម៉ូតូកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍នោះ និងម្យ៉ាងលើកំ ណាត់ផ្លូវពីប៉ាតាយ៉ា មក
កាន់ព្រំដែនកម្ពុជា ជាកំណាត់ផ្លូវដែលពិបាក ហើយកីឡាករម្នាក់ៗ ត្រូវពឹងពាក់លើផែនទី បើកបរ
ជានិច្ច តែជំនាញស្តីពីការបើកបរវិញយើងមិនចាញ់គេទេ»។
សូមបញ្ជាក់គិតមកដល់ពេលនេះ (ព្រឹកម៉ោង១០:០០) ក្រុមប្រណាំងកំពង់ស្ថិតនៅលើដំណាក់កាល
ទី ៣ នៃទឹកដីថៃ ឯដំណាក់កាល ទី ៤ និង ៥ ធ្វើនៅលើទឹកកម្ពុជា ដោយបញ្ចប់នៅ សៀមរាប នៅ
ថ្ងៃទី ១៦ សីហា។ ការប្រណាំងម៉ូតូ និងរថយន្ត ឆ្លងកាត់ឧបសគ្គអាស៊ី (Asia Cross Country Rally)
លើកំណាត់ផ្លូវចម្ងាយ ១៦០០ គីឡូម៉ែត្រ។ កីឡាករទាំងប្រណាំងម៉ូតូ និងរថយន្តមកពី ៦ ប្រទេស
ក្នុងនោះមាន ថៃ ជប៉ុន កូរ៉េ ឥណ្ឌា ចិនតៃវា់ន់ និងកម្ពុជា ហើយកីឡាករប្រណាំងម៉ូតូកម្ពុជាទាំង ៤
នាក់រួមមាន លោក គន ផានដារ៉ា, លោក ជា ពីវ , លោក ចាន់ ដារ៉ាវុធ និងលោក អ៊ីវ ឡេង បាន
ចាកចេញពីកម្ពុជាទៅចូលរួម ប្រកួតកាលពីថ្ងៃទី ១០ សីហា ឆ្នាំ ២០១២៕
ដោយ៖ ម៉ូកា
ប្រភពពី៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា