CamNews

តារា 

ស៊ុំ សុម៉ាលី ហ៊ឺហារ​ប្លែក ក្រោយ​ផ្អាក​ពី​សិល្បៈ​មួយ​ខ្យល់​ធំ

ភ្នំពេញៈ កញ្ញា ស៊ុំ សុម៉ាលី ក្នុងមួយរយៈ ពេលក្រោយនេះ គេសង្កេតឃើញថា នាងកំពុងតែ
មមាញឹក ជាមួយការបើក មុខរបររកស៊ី រហូតដល់នាង ត្រូវឃ្លាតឆ្ងាយ ពីវិស័យសិល្បៈ ។ បើ
ទោះជាបែបនេះក្តី ក៏គេសង្កេតឃើញថា ជីវិតរបស់នាងរស់នៅ ហាក់ហ៊ឺហារ ប្លែកពីពេលមុន។

តារាសម្តែងស្រីរូបស្រស់ សាច់ដើមទ្រូងមូលក្លំសម្រស់ គួរឲ្យទាក់ទាញ កញ្ញា ស៊ុំ សុម៉ាលី ធ្លាប់
បានប្រកាសថា ម្តាយរបស់នាង ចង់បង្កើតមុខរបរ ឲ្យនាងក្លាយខ្លួនជា ថៅកែស្រីទាំងវ័យក្មេង។
តែរហូតមកដល់ពេលនេះ នាងនៅមិនទាន់ ប្រាប់ច្បាស់ថា ត្រូវបើកហាងរកស៊ី នៅពេលណា
ឲ្យប្រាកដទេ។

ពេលនេះ កញ្ញា ស៊ុំ សុម៉ាលី បានសម្ញែងរូបថត ជាច្រើនសន្លឹក ដែលស្តែងឲ្យឃើញ ពីការរស់
នៅក្នុង ជីវភាពហ៊ឺហារ ក្រោយផ្អាកពី ការងារសិល្បៈមួយរយៈ ដោយនាងបានរំលេចរូបថត
ជាច្រើនសន្លឹកនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook ។នាងបានចេញទៅដើរ កម្សាន្ត
នៅក្រៅប្រទេស ធ្វើព្រងើយមិនខ្វាយខ្វល់ថា អត់ឬក៏មាន ការងារធ្វើនោះទេ ។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ តារាស្រីដែលចូលចិត្ត ភាពក្រម៉ិចក្រម៉ើមរូបនេះ បានប្រាប់
ឲ្យដឹងថា ក្នុងមួយរយៈពេលនេះ នាងឧស្សាហ៍ឡើងចុះក្នុង និងក្រៅប្រទេសរហូត មិនសូវមាន
ពេលទំនេរទេ ។ តាមពិតទៅជីវភាពរបស់នាង មិនលេចធ្លោខ្លាំងប៉ុន្មានទេ គ្រាន់តែថាពេល
ដែល នាងទៅក្រៅប្រទេស គឺដើម្បីការងារផង និងឆ្លៀតពេលដើរ លេងខ្លះៗតែប៉ុណ្ណឹង។

ចំពោះរឿងដែលនាង ចង់បើកហាងរកស៊ីនោះ គឺនាងនិយាយដោយខ្លីថា "ខ្ញុំនៅមិនទាន់មាន
គម្រោងច្បាស់លាស់ទេ ថាការបើកហាងនេះ ខ្ញុំត្រូវប្រកាស ជាសាធារណៈនៅពេលណា..។
ចាំដល់ពេល ខ្ញុំនឹងប្រាប់..ពេលនេះ គម្រោងមិនទាន់លេចចេញ ជារូបរាងច្បាស់ ទើបខ្ញុំសុំ
លាក់សិន"៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sum somaly entertainment khmer star