CamNews

មនុស្ស២នាក់ត្រូវបានវាយប្រហារដោយខ្លាដំបងនៅក្នុង ប្រទេសឥណ្ឌា

ស្រ្តីមានផ្ទៃពោះម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរួបនាងត្រូវបានវាយប្រហារពីសត្វ
ខ្លាដំបងដែលហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដែលវាគឺជាលើកទី៣
ហើយនៅក្នុងរយះពេលប៉ុន្មានសប្តាហ៍នេះ។

ខ្លាដំបងដ៏ធំនោះបានប្រើក្រចករបស់វាក្រញ៉ៅទៅលើក្បាលនិងដៃរបស់ Akila Bibi ដែល
បានធ្វើអោយនាងមានរបួសយ៉ាងជ្រៅនៅលើមុខ និងដៃផងដែរ។
ស្រ្តីដែលមានវ័យ២០ឆ្នាំរូបនេះកំពុងតែត្រូវបានសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយ
ទារកដែលនៅក្នុងផ្ទៃរបស់នាងមិនមានប៉ះពាល់អ្វីឡើយ។

ប្តីរបស់ស្រ្តីរងគ្រោះឈ្មោះ Abid Ali និយាយថាប្រពន្ធរបស់លោកបាត់បង់ឈាមយ៉ាងច្រើន
ហើយសន្លប់មិនដឹងខ្លួនផងដែរ។
ក្នុងនោះផងដែរខ្លាដំបងកំណាចនេះក៏បានសង្រ្គប់វាយប្រហារទៅលើបុរសម្នាក់ទៀតក្នុង
ពេលជាមួយគ្នានោះដែរ ដែលបានបណ្តាលអោយគេមានរបួសក្បាល។
និយាយពីមន្ទីរពេទ្យ, បុរសរងគ្រោះម្នាក់នេះបានប្រាប់ទៅទីភ្នាក់ងារពត៌មាន AFP ថា "ខ្លា
នោះពិតជាធំ, ហើយវាបានផ្តួលខ្ញុំទៅនិងដីដោយពេលនោះខ្ញុំហាក់ដូចជាបាត់បង់ស្មារតី
ដែលគ្រាន់តែដឹងថាមានឈាមនៅពេញខ្លួនខ្ញុំ"។
នៅពេលនេះខ្លាដំបងនោះត្រូវបានគេចាប់បញ្ជូនទៅកាន់សួនសត្វនៅក្នុងទីក្រុងហើយដើម្បី
បញ្ជៀសនៅហេតុការណ៍អកុសលទៀត៕

ដោយ វឌ្ឍនា
ប្រភព៖ DailyMail

Tags: indialeopard