ព័ត៌មានកីឡា៖ Legia Warsaw បានចេញសេចក្ដីលិខិតមួយច្បាប់ទៅកាន់ Celtic ដើម្បីស្នើរសុំឲ្យមានកិច្ចប្រជុំពិភាក្សាសម្រេចចិត្ដ ថាតើភាគីខាងណាគួរតែធ្វើដំណើរឈានទៅដល់វគ្គប្រកួត Champions League
យោងទៅតាមការបកស្រាយរបស់ camnews ធ្លាប់បានបង្ហាញហើយថា ភាគីរបស់ Celtic គឺ Legia Warsaw ធ្លាប់បានយកឈ្នះខ្លួន ៦-១ ក្នុងវគ្គចម្រុះតង់ទី ៣ ប៉ុន្ដែដោយសាតែកំហុស Legia Warsaw បានកើតឡើងដោយ ក្រុមនេះបានអនុញ្ញាតឲ្យកីឡាករគ្មានសិទ្ធិចូលរួមប្រកួត គឺ Bartosz Bereszynski ចួលលេងជាមួយ ដូច្នេះហើយទើប Uefa ពិន័យមិនឲ្យចូលរួមប្រកួតក្នុងវគ្គ Champions League ដោយជំនួស ឲ្យ Celtic ចូលរួមប្រកួតវិញ។
សម្រាប់ការចូលរួមប្រកួតនេះ Celtic ត្រូវប៉ះជាមួយ Maribor ប៉ុន្ដែស្របពេលនេះដែរ Legia Warsaw ចង់មានឱកាសប្រកួតនឹង Celtic ម្ដងទៀត ដើម្បើឈានទៅដល់វគ្គនោះ។
សង្កត់ធ្ងន់លើបញ្ហារួមនេះដែរ អ្នកនាំពាក្យ Celtic បាននិយាយថា វាជាកំហុសមួយដ៏ធ្ងន់ធ្ងរសម្រាប់ Uefa និងការប្រព្រឹត្ដនេះ តែដោយយោងទៅតាមការអនុម័តរបស់ Uefa រួចហើយនោះ ពួកគេនិងរក្សាសេចក្ដីស្នើរសុំបន្ដទុកសម្រាប់ពេលវេលាមួយដែរសាកសម។
សេចក្ដីថ្លែងការ Celtic បានបង្ហោះលើគេហទំព័រ Legia Warsaw ថា ពាក្យ Celtic FC គឺជា ឈ្មោះ មួយដ៏អស្ចារ្យ នៅក្នុង European ជាមួយនិងភាពមិនគួរឲ្យជឿរនិង ការបង្កើរឡើងវិញ នូវប្រវត្ដិសាស្រ្ដថ្មី ដែលល្អឥតខ្ចោះលើពិភពលោក។ ជាមូយនិងភាពគួរ ស្ងើចសរសើរនេះ មិនត្រឹមតែភ្ញាក់ផ្អើលចំពោះជ័យជំនះទេ ថែមទាំងជាការប្ដេជ្ញាចិត្ដ និង ការវាយតំលៃ ជាក្រុមស្មោះត្រង់ថែមទៀតផង។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី