CamNews

កីឡាអន្តរជាតិ 

Manutd ដេញថ្លៃកីឡាករ Cesc Fabregas របស់ Barcelona

គោលដៅថ្មីមួយទៀតរបស់ Manchester United បានចាប់ផ្តើមធ្វើការហើយ គឺដេញថ្លៃយក
កីឡាករ Cesc Fabregas របស់ Barcelona យកមកចូលក្នុងក្រុម សំរាប់រដូវកាល ២០១៣-១៤ ។



ក្រុមបិសាចក្រហមរបស់អង់គ្លេស បានបោះថ្លៃអោយកីឡាករ Cesc Fabregas ២៥ លានផោន
សំរាប់ផ្ទេរមកលេងនៅ ទឹកដី Old Trafford ។ តំលៃ ២៥ លានផោននេះ គឺជាតំលៃដែលក្រុម
Barcelona ធ្លាប់បដិសេធម្តងទៅហើយ គឺជាតំលៃដែលអោយដោយ អតិតក្រុមរបស់ Fabregas
គឺ Arsenal ។ តែលើកនេះតំលៃ ២៥ លានផោន របស់ក្រុម Manutd ត្រូវបានក្រុម Barcelona
យកមកពិចារណាវិញ ។ យើងនឹងរង់ចាំមើលថាតើ Cesc Fabregas យល់ព្រមផ្ទេរទៅលេងនៅ
ទឹកដី Old Trafford ឬក៏អត់ ?

Cesc Fabregas ធ្លាប់ជាយុវជន និង កីឡាករឆ្នើមមួយរបស់ Arsenal ដែលលេងបាន ៣០៣ ប្រកួត
ស៊ុតបាន ៥៧ គ្រាប់ ។ ផ្ទេរទៅក្រុម Barcelona ក្នុងតំលៃ ២៥,៤ លានផោន ក្នុងឆ្នាំ ២០១១ ជួយ
អោយក្រុម Barcelona ឈ្នះ Copa Del Ray ២០១១-២០១២ និង La Liga ២០១២-២០១៣ ផងដែរ ៕ 

 


ដោយ ៖ កុសល
ប្រភព ៖ bbc 


Tags: cesc fabregas manutd manchester united barcelona sport star football england spain