កាលពី ម្សិលមិញ យើងបានដឹង ព័ត៌មាន ច្បាស់ការ មួយថា Nicole សមាជិកក្រុម KARA នឹងចេញពី ក្រុមទៅបន្ត ការសិក្សា នៅសហរដ្ឋ អាមេរិច នៅខែកុម្ភះ នេះហើយ ដូចនេះ មានន័យថា KARA នៅ សល់តែ សមាជិក ៤ នាក់ប៉ុណ្ណោះ ។ តែថ្ងៃនេះ រឿងរ៉ាវ ជាមួយនិងក្រុម KARA បន្តកាន់តែធំ ទៅ ទៀត ហើយដោយ សមាជិក មួយរូបទៀត នឹងចាកចេញ ក្នុងខែ មេសា ខាងមុខ នេះហើយ ។
ផលិតកម្ម DSP បានបញ្ចេញ ព័ត៌មានថា Jiyoung ដែលកុងត្រា របស់នាង នឹងត្រូវ ផុតកំណត់ ក្នុងខែ មេសា ខាងមុខនេះ គឺនាងមិនបាន មានគំនិត ចង់បន្តកុងត្រា ថ្មីឡើយ ។ ដូចនេះ មានន័យថា Jiyoung នឹងចេញ ពីក្រុម ប្រសិនបើ នាងមិនព្រម បន្តនោះ ។ សំណួរនេះ ត្រូវបាន ទស្សនិកជន សួរជាយូរមក ហើយថ្ងៃនេះ ក៏មានចំលើយថា Jiyoung នាងពិតជា ចាកចេញ ក្នុងខែមេសា ខាងមុខ នេះហើយ ។
ហេតុផល ដែលនាងចង់ ចាកចេញនេះ គឺដោយសារ នាងចង់បន្ត ការសិក្សា នឹងចាប់អាជីព ថ្មីជាតារា សំដែងម្តង ។ ដូចនេះ KARA នៅសល់ សមាជិក ៣ នាក់គឺ Gyuri, Seungyeon, និង Hara ដែលនឹង ត្រូវនៅ ក្នុងក្រុមជាបន្ត តែទស្សនិកជន បានទស្សន៍ទាយថា ក្រុមនេះនឹង រំសាយចោល ក្នុងពេល ឆាប់ៗនេះ ព្រោះក្រុម KARA បានបាត់ ប្រជាប្រិយភាព រួចទៅហើយ ស្របពេលដែល ឥលូវបាត់ អស់សមាជិក ២ នាក់ទៀត ក្រុមនឹងកាន់ តែខ្សោយ ប្រជាប្រិយភាព ៕