CamNews

ព័ត៌មានអន្តរជាតិ 

សាស្រ្តាចារ្យ មហាវិទ្យាល័យ នៅកូរ៉េខាងត្បូង លាងជើង ជូតជើង ឲ្យនិស្សិត

នេះគឺជាទម្រង់ នៃការស្វាគមន៍ ដល់និស្សិតថ្មីៗ ដ៏ពិសេសមួយ នៅតាមបណ្តាមហាវិទ្យាល័យ ឯ ប្រទេសកូរ៉េខាងត្បូង។ សកម្មភាពនេះ ធ្វើឡើង គឺដើម្បីបន្ថែម ក៏ដូចជាផ្តល់កំលាំងចិត្ត យ៉ាងកក់ក្តៅ ដល់បណ្តានិស្សិតថ្មីៗ ដែលទើបចូលសិក្សា នៅមហាវិទ្យាល័យ ដើម្បីឲ្យពួកគេ មានទឹកចិត្តកាន់តែ មោះមុត ក្នុងការសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា។

រូបភាព លោកវិទ្យាធិការ រួមជាមួយសាស្រ្តាចារ្យជាច្រើនរូប មកពីមហាវិទ្យា Busan ប្រទេសកូរ៉េខាង ត្បូង លាងនិងជូតជើង ឲ្យបណ្តានិស្សិតថ្មីៗ ក្នុងថ្ងៃបើកបវេសនកាលថ្មី ដែលទើបតែកន្លងទៅនេះ បានធ្វើឲ្យមនុស្សជាច្រើននាក់ មានការភ្ញាក់ផ្អើល។

យោងតាមប្រភពពី Come From China នេះគឺជារបៀបដែលសាស្រ្តាចារ្យកូរ៉េខាងត្បូង បង្ហាញពី សេចក្តីស្រលាញ់របស់ខ្លួន ដល់បណ្តានិស្សិតថ្មីៗ ក៏ដូចជាសង្ឃឹមថា ប្អូនៗនិស្សិតនឹងឆាប់ទទួល បានជោគជ័យ ជាច្រើន ក្នុងឆ្នាំសិក្សាថ្មី ក៏ដូចជាបណ្តាឆ្នាំសិក្សាបន្តបន្ទាប់ទៀត ផងដែរ។

"ពិធីលាងជើង" គឺជាឈ្មោះហៅ របស់ ពិធីបុណ្យដ៏ពិសេសនេះ។

បណ្តានិស្សិតកូរ៉េខាងត្បូង ជាច្រើននាក់ ពិតជាមានអារម្មណ៍មោទនភាព រំភើបសប្បាយរីករាយ យ៉ាងខ្លាំង ហើយនិងបានតាំងចិត្ត ខិតខំសិក្សារៀនសូត្រ យ៉ាងមុតមាំ បន្ទាប់ពីបានចូលរួម ក្នុងពិធី បុណ្យនេះរួច។

យ៉ាងណាដែរ តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណា សម្រាប់សកម្មភាពនេះ?

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Lecturer at Korea University washed feet international news ព័ត៌មានអន្តរជាតិ