CamNews

មិនគួរឲ្យជឿ 

ខ្សែអាថ៍វីដេអូ រន្ធត់​ គ្រាន់បើ រលកយក្ស វាយប្រហារ រត់ចែកជើងគ្នា

ស្ទើរតែមិនគួរអោយជឿ ៖ គួររំឭកថា ជាមួយនឹងបេក្ខភាព វីដេអូខាងក្រោមនេះ ត្រូវបានរកអោយ ឃើញថា ទទួលបានការពេញនិយម ចុចចូលទស្សនា ច្រើនគួរសម ខណៈវាគឺជាបេក្ខភាពរន្ធត់ គួរសម ថតចេញពី សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹមីរ័រ ។

ជាការពិត តាមរយៈខ្សែអាថ៍វីដេអូរយៈពេលខ្លីខាងក្រោមនេះ ត្រូវបានថតជាប់ទិដ្ឋភាពទាំងស្រុង នៃការវាយប្រហារ ពីសំណាក់រលកយក្ស ទៅលើ ភោជនីយដ្ឋាន Moby Dick កាលពីវេលាព្រឹក ថ្ងៃសៅរ៍កន្លងទៅនេះ ដោយនៅក្នុងនោះ កម្លាំងដ៏ខ្លាំង នៃវត្តមានរលកយក្សមួយនេះ បានធ្វើ អោយក្រុមមនុស្សកំពុងតែទទួលទាននោះ រត់ចែកជើងគ្នា ស្របពេល បានធ្វើអោយកញ្ជក់ភោជ នីយដ្ឋានបែកអស់មួយចំនួន ។

សេចក្តីរាយការណ៍បន្តអោយដឹងថា ភោជនីយដ្ឋាន Moby Dick មានវត្តមាន ស្ថិតនៅភាគខាង ជើងរដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Viral video Liveleak Youtube Facebook Funny Video