CamNews

កីឡាអន្តរជាតិ 

Liverpool សម្រេចចិត្ដចុះហត្ថលេខាទទួល យកកីឡាករ ខ្សែប្រយុទ្ធវ័យក្មេងរបស់ ក្រុម Burnley

ព័ត៌មានកីឡា៖ ហង្សក្រហម Liverpool បានសម្រេចយល់ព្រមចរចារដេញថ្លៃយកកីឡាករខ្សែប្រយុទ្ធ​របស់​ក្រុម Burnley ជាផ្លូវការហើយ ដែលរង់ចាំដល់ខែថ្មីចូលមកដល់ នឹងចុះកិច្ចសន្យា។ 

ខ្សែប្រយុទ្ធវ័យក្មេងឈ្មោះថា Danny Ings ដែលមួយរយៈមុន ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង​ស្ទើរអស់បណ្ដាក្លឹបក្នុងទឹកដីអង់គ្លេស ពេលនេះ ត្រូវបាន Liverpool សម្រេ​ចជាផ្លូវការ ផ្ទេរចេញនាខែក្រោយនេះហើយ ។ Danny Ings ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាក្រុម ក្នុងទឹកដីអង់គ្លេស សូម្បីតែ Man United​ និង Tottenham ផងដែរ ។ ប៉ុន្ដែពួកគេមិនអាចឈានដល់ការចុះហត្ថលេខាដូច Liverpool នោះទេ​។ 

Danny Ings ធ្លាប់លេងក្នុងក្រុមជម្រើសជាតិ អង់គ្លេស ចំនួន ៩ ប្រកួត ហើយអាចរកគ្រាប់បាល់បាន ៤​ គ្រាប់ ជូនក្រុម។ ហើយលេងឲ្យក្រុម Burnley បាន ១២២ ប្រកួត ដោយរកគ្រាប់បាល់បាន​ ៣៨ គ្រាប់​។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ express.co.uk


Tags: Sport News Liverpool