លោកអ្នកមានដែលគិតទេថាការធ្វើការកែសម្រស់វាមានច្រើនបែបនោះ? សាក់ចិញ្ចើម សាក់បបូរ
មាត់ ចាក់ចង្ការ បូមថ្ពាល់។ល។ នៅមានច្រើនទៀត តែអ្វីដែលវាគួរអោយហួសចិត្តនោះគឺថាវាមាន
វិធីមួយទៀតដែលគេធ្វើដើម្បីអោយមុខមាត់ស្អាត ដោយមិនបាច់វះកាត់ហើយជាទំលៀមទំលាប់
របស់ជនជាតិថៃពីយូរណាស់មកហើយនោះគឺ ទះ តប់ មុខអោយប្រែទំរង់។
និយាយដល់រឿងនេះវាហាក់ដូចជាកំប្លែងបន្តិចហើយលោកអ្នកប្រហែលជាចាំដល់រឿងនិស្សិតផ្ដាច់
សង្ខាររបស់ទិនហ្វី ហើយមើលទៅដែលតួរប្រុសបានវាយតួរស្រីអោយស្អាតដូចដើមក្រោយពេល
ដែលមុខរបស់តួរស្រីបានហើម។ អ្នកនាង Tata Sombuntham ជាម្ចាស់ហាងកែសម្រស់ដែលផ្ដល់
សេវាកម្ម ទះតប់ កែទម្រង់មុខនេះបានបើកហាងនេះជាមួយប្ដីរបស់ខ្លួន នៅទីក្រុង San Fransisco។
ប្ដីប្រពន្ធអ្នកទាំង ២ បានប្រកបរបរនេះមកច្រើនឆ្នាំមកហើយតាំងពីមកដល់ USA ដែលមានអ្នកស្រី
Tata Sombuntham ជាមេជាងផ្ទាល់។ ចំណែកឯតម្លៃវិញគឺ ៣៥០$ ក្នុងការវាយទះតប់ មួយឈុត
ហើយប្រសិនបើលោកអ្នកចង់បានមុខដូចតារានោះខាងម្ចាស់ហាងមានសេវាកម្មពិសេសដែលនឹង
ធានាអោយបានដូចតាមដែលអាចធ្វើទៅបាន ដោយការវាយទះតប់ លើមុខក្នុងតម្លៃ ១០០០$។
មិនត្រឹមតែមានសេវាកម្មទះតប់ដាល់មុខអោយមានទម្រង់ស្អាតនោះទេ ហាងនេះក៏មានសេវាកម្ម
ផ្សេងៗផងដែរដូចជាច្របាច់សុដនអោយឡើងធំ និងដាល់គូទអោយឡើងធំទៀតផង៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail