ច្រើនឆ្នាំហើយដែលរឿងរ៉ាវ អាថ៌កំបាំងស្នេហារបស់លោក ចារ រិទ្ធី និងខាត់ សុឃីម ត្រូវបានមនុស្ស
ជាច្រើនបាននិយាយតៗគ្នាថា ២ នាក់នេះបានលួចលាក់មានស្នេហាមិនត្រដាងការពិត តែយ៉ាងណា
ធាតុពិតនៅតែមិនអាចចាញ់ពាក្យចចាមអារាម ដោយអ្នកទាំងអស់គ្នាបានដឹងស្រាប់ គឺនៅពេលដែល
តារាស្រីមានប្រជាប្រិយ ខាត់ សុឃីម បានភ្ជាប់ពាក្យជាមួយលោក អ៊ិន សុផាណូ តារាសម្ដែង កាលពី
ឆ្នាំទៅមិញនេះ។
ជាមួយគ្នានេះផងដែរគូស្នេហាមួយគូនេះកំពុងតែសម្លឹងឃើញត្រើយសុខសាន្តនៃជីវិតអាពាហ៍ពិពាហ៍
ហើយដោយអ្នកទាំង ២ បានកំណត់យកថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២ នេះជាថ្ងៃមង្គលដើម្បីប្រារព្ធពិធី
អាពាហ៍ពិពាហ៍។
បើនិយាយពីស្នេហាអ្នកទាំង ២ វាហាក់ដូចជាមានការពិបាកបន្តិចព្រោះបើតាមដឹងគឺពួកគេធ្លាប់បាន
ទទួលការចាក់ឆ្វេងចាក់ស្ដាំ ជាពិសេសគឺ មានក្រុមមនុស្សមិនស្គាល់មុខ បានបង្ករព្យុះភ្លៀង ព្យាយាម
ប្រើគ្រប់មធ្យោបាយបំបែកគូស្នេហ៍អ្នកទាំង ២ ដោយមិនដឹងថាមានមូលហេតុអ្វីពិតប្រាកដ។ មនុស្ស
ជាច្រើនមានប្រុស មានស្រី ទាំងភេទទី ៣ បានវាយប្រហារមកលើលោក អ៊ិន សុផាណូ ដោយបាន
ព្យាយាមផ្លុំត្រចៀកកូនក្រមុំទៀតផង។ តែយ៉ាងណាគូស្នេហ៍មួយគូនេះនៅតែផ្អែកលើការទុកចិត្តគ្នា
ទៅវិញទៅមក។
សង្កេតឃើញថាសម្រាប់ថ្ងៃពិសេស ១២.១២.១២ មានគូស្នេហ៍សិល្បះមួយគូហើយដែលមានគំរោង
រៀបការ យើងចាំមើលទៅមើលថាតើនឹងមានអ្វីប្លែកឬទេ៕
ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer