CamNews

ស្លាប់ ១០០នាក់នៅបាងក្លាដែស្ស​ ដោយសារ ទឹកជំនន់

ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២សប្ដាហ៍ បូករួមជាមួយទឹកជំនន់ហូរពីព្រំដែននៃប្រទេសឥណ្ឌាផង
នោះ បណ្ដាលអោយតំបន់ភាគខាងលិចនៃប្រទេស បាងក្លាដែស្ស ក្លាយជា "មហាទន្លេ"។

ទន្ទឹមនឹងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌ ប្រទេស បាងក្លាដែស្ស​ ដែលមានព្រំដែនជាប់ជាមួយនឹង
ប្រទេសឥណ្ឌា ក៏ទទួលរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង រួមនឹងទឹកជំនន់ហូរពីប្រទេសឥណ្ឌា។
ក្នុងចំណោមតំបន់មួយចំនួន នៅភាគខាងលិចនៃប្រទេស បាងក្លាដែស្ស​ តំបន់ Kurigram គឺជា
កន្លែងដែលមានកម្រិតទឹកខ្ពស់ជាងគេ។

ប្រភពព័ត៌មាននានាបានអោយដឹងថា គ្រោះមហន្ដរាយទឹកជំនន់នេះ បានសម្លាប់មនុស្សយ៉ាងតិច
១០០នាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត កំពុងជាប់នៅក្នុងទឹកជំនន់នេះ។ ប្រជាជនភាគ
ច្រើនមានជីវភាពក្រីក្រ ពួកគាត់កំពុងប្រឈមនឹងការលំបាកគ្រប់ជំហាន ក្នុងនោះការអត់ឃ្លាត
និងសុខភាព គឺជាកត្តាមួយដែលអាចនាំអោយមានការស្លាប់កើតឡើងច្រើន។

បច្ចុប្បន្ន ប្រជាជននៅក្នុងតំបន់រងគ្រោះទឹកជំនន់នេះ កំពុងរង់ចាំការផ្ដល់ជំនួយពីរដ្ឋាភិបាល៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: india disaster flood Bangladesh