CamNews

តារា 

រឿងរ៉ាវ ១០ យ៉ាងដែលធ្វើឲ្យ Matt ទាក់បានចិត្តពោះម៉ាយសេដ្ឋីលោក Songkran

ថៃ ៖ ចំពោះស្នេហារបស់ពោះម៉ាយសេដ្ឋី លោក Songkran Tejanarong និងតារាសម្តែងស្រីនាង Matt Peeranee គឺនៅតែប្រធានបទដ៏ក្តៅគគុកសម្រាប់ហ្វេនជាច្រើនដែលនៅតាមដានដើម្បីចង់ចង់លឺ ។ ប៉ុន្តែពេលនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិងទាក់ទងជាមួយជីវីតផ្ទាល់ខ្លួនដែលធ្វើឲ្យបុរសៗជាច្រើនជាប់ចិត្ត មិនត្រឹមតែ ពោះម៉ាយសេដ្ឋី លោក Songkran Tejanarong នោះទេ ។ 

១. តារាស្រីរូបនេះមានឈ្មោះពិតថា Peranee Kongthai ដែលហៅក្រៅថា Matt ។ នាងកើតនៅក្នុងខែកក្កដា ថ្ងៃទី ២៨ ឆ្នាំ ១៩៨៩ សព្វថ្ងៃនាងមានអាយុ ២៩ ឆ្នាំ ហើយមានកម្ពស់ ១.៧០ សង់ទីម៉ែត និង ៥០ គីឡូ ។ 

២. Matt គឺជាកូនកាត់ថៃ ន័រវេ ដោយម្តាយនាងគឺជាជនជាតិថៃ ចំនែកប៉ាគឺជាជនជាតិន័រវេ ។ នាងនិងម្តាយបានឆ្លៀតពេលទៅលេងឪពុកនៅពេលទំនេរ ស្តាប់ទៅដូចឆ្ងាយបន្តិចពិតមែន ប៉ុន្តែក្រុមគ្រួសាររបស់នាងមានភាពកក់ក្តៅណាស់ ។ 

៣. Matt បានបញ្ចប់ថ្នាក់មធ្យមសិក្សានៅសាលា​ Vasudevi ព្រមទាំងថ្នាក់វិទ្យាល័យនៅសាលា Sarasas Ektra School Arts និងបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Thammasat University Faculty of Fine and Applied Arts ។

៤. Matt បានចូលប្រលូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៣ ឆ្នាំមកម្ល៉េះ ដោយចាប់ផ្តើមធ្វើជាតារាម៉ូដែល ។ នៅក្នុងឆ្នាំ ២០០៦ តារាស្រីរូបនេះបានចាប់ផ្តើមថតរឿង "Ruen Naree See Chompoo" ដោយចាប់ដៃគូជាមួយនិងលោក Surint Karawoot ។ 

៥. រាប់មកទល់បច្ចប្បន្ន Matt សម្តែងបានចំនួន ១៩ រឿង ។ 

៦. និយាយអំពីពានរង្វាន់វិញ Matt ក៏មានទទួលបានយ៉ាងច្រើនលើសលប់ផងដែរ ។ 

៧. Matt មានអតីតសង្សារម្នាក់ដែលជាមហាសេដ្ឋីរូបសង្ហា ហើយទាក់ទងគ្នាអស់រយៈពេលជាង ១០ ឆ្នាំ ។ ប៉ុន្តែកាលពីប៉ុន្មានខែមុន បែរជាផ្ទុះព័ត៌មានថាអ្នកទាំងពីរបានចែកផ្លូវគ្នាទៅហើយ ។ 

៨. ថ្មីៗនេះ Matt និងតារាស្រីចំនួន​ ៤ នាក់ទៀតបានបង្កើតក្រុមមួយដែលមានឈ្មោះថា "Furby" ហើយពេលទំនេរពីការងារសិល្បៈ ពួកគេតែងតែឆ្លៀតទទួលទានអាហារពេលល្ងាច ឬធ្វើដំណើរកំសាន្តទៅឆ្ងាយៗជាមួយគ្នា ។ 

៩. ជំនួសឲ្យការឆ្លងកាត់មុខកំបិត តារាសម្តែងស្រីរូបនេះជ្រើសរើសយកការធ្វើលំហាត់ប្រាណ ទទួលទានបន្លែ ផ្លែឈើ ដើម្បីឲ្យរូបសម្រស់របស់នាងកាន់តែស្រស់ស្អាតដោយមិនចាំបាច់កែសម្ជស្ស ។ 

១០. ក្រៅពីជំនាញជាតារាសម្តែង Matt មានជំនាញលេងហ្គីតា វីយូឡុង បានយ៉ាងស្ទាត់ទៀតផង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ tvpoolonline


Tags: Songkran Tejanarong Aff Taksaorn Matt Peeranee