ថៃ ៖ តារាសម្តែងស្រីនាង Matt Peranee បានចូលរួមក្នុងព្រឹត្តិការណ៍ Luca’s Powder ហើយក៏បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយនិងពោះម៉ាយសេដ្ឋីគឺលោក Songkarn Taechanarong ។
ស្នេហារបស់យើងគឺធម្មតាទេ ខ្ញុំកាត់សក់កំឡុងពេលរដូវក្តៅ ហើយរឿងភាគថ្មីរបស់ខ្ញុំដែលមានចំណងជើងថា "My Love From Another Star" គឺត្រូវបានបញ្ចប់ការថត ដូច្នេះហើយការកាត់សក់របស់ខ្ញុំ ដែលបានផុសនៅលើគណនីអុិនស្រ្តកា្រមគឺគ្រាន់តែជាលេងលេងសើចប៉ុណ្ណោះ អត់មានអីនោះទេ ។ នាង Matt Peranee និយាយ ។
តារាស្រីរូបនេះបន្តទៀតថា គ្រប់យ៉ាងគឺធម្មតា ។ ចំពោះក្រុមមិត្តភក្តិរបស់ខ្ញុំគឺជួបជុំគ្នានៅពេលទំនេរពីការងារ ៕