CamNews

តន្រ្តី 

បទ "ចាំបងឈឺធ្ងន់ចាំសុំបែក" ច្រៀងដោយ Weekend រៀបរាប់វិបត្តិស្នេហ៍ របស់កវី សុខ ជំនោរ

ភ្នំពេញ៖  "ចាំបងឈឺធ្ងន់ ចាំសុំបែក" ជាបទចម្រៀង ដែលកវីនិពន្ធ អភ័ព្វស្នហ៍ សុខ ជំនោរ បាន
ផ្ញើរសារ ទៅស្រីស្អាត សុគន្ធ និសា ដែលទើបតែចេញលក់ លើទីផ្សារចម្រៀងថ្មីៗនេះ ហើយ
ហាក់ទទួលបាន គាំទ្រច្រើនគួរសម ពីសំណាក់មិត្តយុវវ័យ ដែលគាំទ្រជាមួយ ផលិតភ្លេងរីខដ ។
គេចង់ដឹងយ៉ាងខ្លាំងថា តើអ្នកណាទៅជា អ្នកបកស្រាយ ចម្រៀងចុកឈាមមួយបទនេះ ? ចម្ងល់
ត្រូវបានបកស្រាយតាម Looking TODAY គឺ លោក weekend ជាអ្នកបកស្រាយបទ ដ៏ឈឺចាប់នេះ
ហើយលោក ក៏ជាតារាចម្រៀ ង ដ៏ថ្មីស្រឡាង សម្រាប់ផលិតកម្មថ្មី នេះដូចគ្នាផងដែរ ។

លោក weekend ដែលមានឈ្មោះដើមថា នង រីឆាត ជាបុគ្គលិកមួយរូប ប្រចាំក្រុមហ៊ុន Sumsung
នៅកម្ពុជា ដែលលោកបានចូលសិល្បៈជិត២ឆ្នាំហើយ។ ដំបូងឡើយលោកគ្រាន់តែជាតារាសម្ដែង
ខារ៉ាអូខេ ឲ្យផលិតកម្ម ថោន តែប៉ុណ្ណោះ ។ កាលនោះ លោកសម្ដែង បានច្រើនបទគួរសមសុទ្ធ
សឹងជាបទល្បីៗ របស់ថោន តែដោយសារលោក ជាតារាសម្ដែងថ្មី ទើបមិនសូវជាមានការ ចាប់
អារម្មណ៍ច្រើន ។

នៅពេលឃើញព័ត៌មាន នៃការប្រកាសរើស តារាចម្រៀងថ្មីៗ របស់ផលិតកម្ម ភ្លេងរីខដ រីឆាត
ក៏សាកល្បងដាក់ពាក្យ តាមហ្វេសប៊ុក សាកមើល ព្រោះមានការលើក ទឹកចិត្តច្រើនពីមិត្តភក្តិ
ម្យ៉ាងលោកក៏មាន ជំនឿចិត្តលើខ្លួនឯងផង ក៏សាកល្បងដាក់ពាក្យតាមរយៈ ហ្វេសប៊ុក របស់
លោក សុខជំនោរ ក្រោយមក ក៏មានការចាប់អារម្មណ៍ ពីសំណាក់ផលិតកម្ម ទើប រីឆាត ត្រូវ
បានគេហៅធ្វើតេស សំឡេងដល់ទៅ៦ ដង ឯណោះ ដែលជាការជ្រើសរើស ដោយសម្រិត
សម្រាំងបំផុត ។

កំលោះសង្ហា រូបនេះបានបន្តទៀតថា លោកគ្មានខ្សែទុយោអ្វីទេ ដើម្បីចូលទ្រនំយក្សនេះ លោក
ពឹងផ្អែកលើ សមត្ថភាពសុទ្ធសាធ ដោយបានជ្រកកោន ក្នុងផលិតកម្ម ភ្លេងរីខដនេះ បានជិត
មួយឆ្នាំហើយ ហើយមានបទចម្រៀង ចេញលក់ បានមួយចំនួន ដូចជា បទ "ចាំបងឈឺធ្ងន់ចាំ
សុំបងបែក" និងកំពុងតែថតបទថ្មី ទៀតជាច្រើន ។

លោក weekend ទោះជាតារាថ្មី ក៏មានប្រជាប្រិយភាពមិនធម្មតា ព្រោះពេលលោកបង្ហាញ វត្ត
មានថ្ងៃមុន នៅស្ថានីយទូរទស្សន៍ ហង្សមាស គ្រាន់តែបទចម្រៀង របស់លោក ចាក់ភា្លមសំឡេង
ទះដៃ ក៏លាន់ឡើងពេញ ស្ទូឌីយោតែម្ដង៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: cham bong chhir tngun cham som baek khmer song entertainment weekend