CamNews

កីឡាអន្តរជាតិ 

កីឡាករ Luis Suarez ខ្សែប្រយុទ្ធ Barcelona ត្រៀមខ្លួន​ចូលមកកាន់​ការប្រកួតវិញទាំងក្ដីស្រពិចស្រពិល

ព័ត៌មានកីឡា ៖ ការពិន័យកីឡាករ Luis Suarez រយៈពេល ៤ ខែ​​  ក្នុងករណី ខាំដៃគូរ​ប្រកួត​នៅរដូវ​កាល​ World Cup ត្រូវបានទទួលការអនុគ្រោះ ដោយក្រុមចៅក្រមអាជ្ញាកណ្ដាល។

យោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធជនជាតិ Uruguay  វ័យ ២៧ ឆ្នាំ ឥលូវ​​អាច​មានឱកាសចូលហ្វឹកហាត់ និង ប្រកួតក្នុងលក្ខណៈមិត្ដភាព   ឲ្យក្រុមវិញហើយ ស្របពេល​ដែល​ក្រុម​ថ្មីរបស់ខ្លួនបានធ្វើការអះអាងរឿងនេះថា រូបគាត់និងចូលរួមការ​ហ្វឹកហាត់ក្នុង​រដូវកាល​នេះ។​

សម្រាប់ការបង្ហាញខ្លួនជាសារធារណៈកីឡាករថ្មីរបស់ Barcelona  និង ត្រូវធ្វើឡើងនៅឯ Camp Nou នៅ​ថ្ងៃចន្ទ័នេះ។ តែមិនបានដឹងច្បាស់ទេថា កីឡាករ  រួបនេះ មានឱកាសចូលខ្លួន​លេងក្នុង​ការប្រកួត ជា​មួយក្លឹបរបស់  Mexico ។

បើយោង  ទៅតាមការ   ដាក់ទោសកន្លងមក រួបគាត់  នៅតែត្រូវបានទទួលការហាម​មិនឲ្យចូលលេង​ដដែល​ ប៉ុន្ដែ នៅពេលនេះរួបគាត់អាចមានឱកាស​ ចូលលេងទៅវិញ ក្នុងកំឡុងពេលដែល​គាត់​កំពុង​ជាប់​​ពាក់ព័ន្ធនឹងកំហុសនៃការប្រកួត  តែមិនជាថ្វី នោះទេ  លិទ្ធផលកាន់តែច្បាស់​និង​ចេញ​នៅពេល​ក្រោយ។​

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖​ ប៊ីប៊ីស៊ី


Tags: Sport News Barcelona Barcelona