CamNews

ថេបប្ល៊ែត 

iPad 3 និង iPad 4 ត្រូវបាន Apple ឈប់ដាក់លក់, iPad 2 នៅបន្តបេសកកម្ម

វាក៏មានការភ្ញាក់ផ្អើល ដូចកាលដែលបញ្ឈប់ដាក់លក់ iPhone 5 ដែរ នៅក្នុងព្រឹត្តិការណ៍ កាលពីយប់
រំលងអាធ្រាត្រនេះ Apple មិនបានរំលឹកដល់ iPad 3 និង iPad 4 សូម្បីតែមួយម៉ាត់ ហើយបន្ទាប់មក
Tablet ពីរម៉ូដែលនេះ ត្រូវបាន Apple ដកចេញពីតារាងលក់ផលិតផល នៅលើគេហទំព័រ របស់ក្រុម
ហ៊ុន។ ដូច្នេះ បើទោះបីជា មិនមានការប្រកាសជាផ្លូវការ ប៉ុន្តែយើងក៏អាចកំណត់បានថា iPad 3 និង
iPad 4 នឹងមិនត្រូវបានផលិតថ្មី និងដាក់លក់ទៀតឡើយ។ ចាប់ពីពេលនេះម៉ូដែល iPad មានតែស៊េរី
iPad 2, iPad mini, iPad mini retina និង iPad Air ថ្មី ដែលទើបតែបង្ហាញខ្លួន តែប៉ុណ្ណោះ គឺនៅសល់
តែបណ្តា Tablet ដែលប្រើ SoC Apple A5 និង Apple A7 ថ្មី ទើបត្រូវបានបន្តធ្វើការ អភិវឌ្ឍន៍។



ទន្ទឹមនឹងពេលឈប់ដាក់លក់ គំរូ iPad 3 និង iPad 4, Apple ក៏បានបញ្ឈប់ធ្វើការផ្គត់ផ្គង់ នូវជម្រើស
មេម៉ូរីក្នុងផ្សេងគ្នាដល់ iPad 2 និង iPad mini ទៀតហើយ។ ចាប់ពីពេលនោះទៅ iPad 2 និង iPad mini
អ្នកមានជម្រើសតែមួយគត់ គឺ 16GB (នៅតែមានពីរ Version គឺ wifi និង 3G + Wifi)។

សម្រាប់តំលៃវិញ: iPad mini មានតំលៃទាបជាងគេគឺ 299$, iPad 2 និង iPad mini retina មានតំលៃ
ដូចគ្នាគឺ 399$ (Wifi 16GB), iPad Air មានតំលៃថ្លៃជាងគេ គឺចាប់ផ្តើមពីតំលៃ 499$ ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី
- Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង Chip Haswell, ថ្មល្អជាងមុន

- iPad mini អេក្រង់ Retina CPU A7 តំលៃចាប់ពី ៣៩៩ ដុល្លារ បង្ហាញខ្លួន ជាផ្លូវការហើយ

- iPad ជំនាន់ថ្មី ជាមួយនឹងឈ្មោះហៅថា iPad Air បង្ហាញខ្លួនជាផ្លូវការ, ស្រាល និងខ្លាំងជាងមុន

- Nokia បានបង្ហាញ Devices ជាច្រើនក្នុងព្រឹត្តិការណ៍ ថ្ងៃទី ២២ តុលា នេះ (មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: iPad 3 iPad 4 stop selling iPad 2 continue mission tablet apple hightech