CamNews

កុំព្យូទ័រ 

Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង chip Haswell, ថ្មល្អជាងមុន

បន្ទាប់ពីធ្វើការអាប់ឌេត Macbook Air និង iMac ឡើង chip Haswell ថ្មីបំផុតរបស់ Intel នៅថ្ងៃនេះ
Apple ក៏បានធ្វើរឿងស្រដៀងគ្នាទៅលើស៊េរី Macbook Pro Retina។ ជាមួយនឹងការដែលប្រើប្រាស់
chip Haswell និងប្រើប្រព័ន្ធប្រតិបត្តិការ OS X Mavericks, Macbook Pro Retina ថ្មីនឹងមានរយះ
ពេលប្រើប្រាស់ថ្ម ល្អជាងមុនច្រើន។ ក្រៅពីនេះ Macbook Pro ថ្មីក៏មានការរចនាម៉ូតស្តើងជាងមុន
ស្រាល និងលឿនជាងមុនផងដែរ។

គំរូ Macbook Pro Retina 13-inch ថ្មី ស្តើងជាង និងស្រាលជាងមុន បើប្រៀបជាមួយជំនាន់មុន។ វា
មានកម្រាស់តែ 1,8cm និងទម្ងន់ 1,5kg។ ម៉ូដែលទាបបំផុតនឹងមានទំហំ RAM 4GB ហើយមានតំ
លៃចាប់ផ្តើមពី 1299 USD។ តាម Apple បានឲ្យដឹងថា រយះពេលប្រើប្រាស់ថ្មរបស់ Laptop ថ្មីនេះ
គឺអាចប្រើបានដល់ ៩ ម៉ោងជាប់គ្នា និងមានល្បឿន WiFi លឿនជាងមុន ៣ដង ដោយសារតែវាមាន
Support 802.11 ac។

Apple ក៏បានធ្វើការអាប់ឌេតម៉ូដែល Macbook Pro Retina 15-inch ជាមួយ chip Haswell រួមនឹង
GPU Iris Pro។ Apple បានឲ្យដឹងថា Laptop នេះមានរយះពេលប្រើប្រាស់ថ្មបាន ៨ម៉ោង ជាប់គ្នា
មានរន្ធ Thunderbolt 2 និង support WiFi 802.11 ac។ តំលៃចាប់ផ្តើមរបស់ Macbook Pro 15-inch
គឺ 1999 USD ជាមួយនឹងលក្ខណៈសម្បត្តិដូចជា: chip Core i7 2.0GHz, RAM 8GB និង Hard Drive
SSD 256GB។ អ្នកប្រើប្រាស់ ក៏អាចធ្វើការជ្រើសរើសបានផងដែរនូវ card ក្រាហ្វិក Nvidia GeForce
GT 750M សម្រាប់ម៉ូដែលមានតំលៃ 2599 USD ជាមួយ chip Core i7 2.3GHz, RAM 16GB និង
Hard Drive SSD 512GB។

ម៉ូដែល Macbook Pro ជាមួយនឹងអេក្រង់ Retina ថ្មីទាំងពីរនេះ នឹងចាប់ផ្តើមដាក់លក់ ចាប់ពីថ្ងៃនេះ
តទៅហើយ។ សម្រាប់ម៉ូដែល Macbook Pro អេក្រង់ធម្មតា Apple នៅដាក់លក់តែគំរូ 13-inch ប៉ុណ្ណោះ
ក្នុងតំលៃចាប់ផ្តើម 1199 USD។

ខាងក្រោមនេះ គឺជារូបភាពមួយចំនួននៃ Macbook Pro Retina 13-inch និង 15-inch ថ្មី ទស្សនា
ដូចតទៅ៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPad mini អេក្រង់ Retina CPU A7 តំលៃចាប់ពី ៣៩៩ ដុល្លារ បង្ហាញខ្លួន ជាផ្លូវការហើយ
- iPad ជំនាន់ថ្មី ជាមួយនឹងឈ្មោះហៅថា iPad Air បង្ហាញខ្លួនជាផ្លូវការ, ស្រាល និងខ្លាំងជាងមុន

- Nokia បានបង្ហាញ Devices ជាច្រើនក្នុងព្រឹត្តិការណ៍ ថ្ងៃទី ២២ តុលា នេះ (មានវីដេអូ)

- លេចចេញរូបភាព iPad mini 2 មានសំបកមាស និងមានស្គែនក្រយៅដៃ
- Facebook ប្រាប់ពីមូលហេតុដែលធ្វើឲ្យគាំង គេហទំព័រ កាលពីយប់ទី២១ ម្សិលមិញ

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Apple MacBook Pro line Retina screen Haswell chip better battery laptop hightech