CamNews

ព័ត៌មានអន្តរជាតិ 

៦៥នាក់ស្លាប់ នៅអាឡេពប៉ូ, ៥ម៉ឺននាក់ស្លាប់ ទូទំាងស៊ីរី

ប៉េកំាង៖ ក្រុមសកម្មជននៅចក្រភពអង់គ្លេស បាននិយាយថា យ៉ាងហោចណាស់មាន មនុស្ស
ចំនួន ៦៥នាក់ស្លាប់ នៅទីក្រុងអាឡេពប៉ូ ភាគខាងជើង ប្រទេសស៊ីរី ខណៈក្រុម អង្កេតការណ៍
សិទ្ធិមនុស្ស ក៏បានលើកឡើងដែរ អ្នកស្លាប់ទំាងនោះស្លាប់កាលពីថ្ងៃអង្គារ ដោយបន្ថែមអ្នក
ស្លាប់ទំាង អស់អាចកើនដល់ច្រើនជាង ៨០នាក់ ជាអ្វីដែលគេហៅថា ជាការសម្លាប់រង្គាលថ្មី
មួយ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៣ ថា
ក្រុមសកម្មជនប្រឆំាង បានបង្ហោះវិដេអូមួយ ដោយ បង្ហាញពីសាកសពមនុស្សប្រុសជា ច្រើន
សា្លប់នៅបណ្តោយដងទន្លេមួយ។

ចំណែកមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលស៊ីរី បានលើកឡើងថា ជនរងគ្រោះទំាងនោះមកពីក្រុម ប៊ូស្តាន
អាល់ ហ្គាស់ ដែលត្រូវបានគេចាប់ជម្រិតកាលពីមុន ហើយលោកក៏ចោទប្រកាន់ថា ការសម្លាប់
រង្គាលនេះ ជាទង្វើរបស់ក្រុមភេរវកម្មផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាដែលកំពុងតែហែកហួរនៅក្នុងប្រទេសស៊ីរីនេះដែរ នៅរដ្ឋធានីដាម៉ាស មានការ
បំផ្ទុះបីបានកើតឡើង កាលពីថ្ងៃអង្គារ ទី២៩ ខែមករា បណ្តាលឲ្យមានអ្នករងរបួស និងខូចខាត
ទ្រព្យសម្បត្តិអស់ជាច្រើន ខណៈក្រុមអ្នកឃ្លំាមើលដែលមានមូលដ្ឋាននៅក្រៅ ប្រទេសដែលជា
ក្រុម ប្រឆំាង បានអះអាងថា នៅក្នុងវិបត្តិដែលកំពុងតែញ៉ាំញីស៊ីរី អស់ រយៈពេលជាង ២២ខែមក
នេះ អ្នកស្លាប់បានកើនឡើងដល់ ៥០.០០០នាក់ហើយ។

គួរបញ្ជាក់ផងដែរថា ក្នុងវិបត្តិនយោបាយនៅស៊ីរីនេះ មន្ត្រីជាន់ខ្ពស់ដែលជាមេដឹកនាំ ក្រុមប្រឆំាង
និងអ្នកគាំទ្រមួយចំនួន ទៀតមកពីប្រទេស លោក ខាងលិច បានជួបប្រជុំគ្នា នៅទីក្រុង បារីស ប្រ
ទេស បារំាង កាលពីថ្ងៃចន្ទ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វី នៅ ឡើយទេ ខណៈបារំាងបានជំ
រុញ ឲ្យមានការចាត់វិធានការ និងត្រូវមានការសម្រេចចិត្ត ទាក់ទិននឹងវិបត្តិនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ