CamNews

កីឡាអន្តរជាតិ 

Manchester United នឹងបាត់បង់ប្រាក់ចំណូល ពីកុងត្រាថ្លៃជាមួយ Adidas ប្រសិនបើមិនអាចឡើង Champion League

ដូចដែលយើង បានដឹងហើយថា ក្រុមបាល់ទាត់ Manchester United បានចុះកុងត្រាជាមួយនិងថ្មី ជាមួយនិងក្រុមហ៊ុន Adidas ក្នុងការធ្វើជា ដៃគូរផ្គត់ផ្គង់ ឯកសណ្ឋាន ដ៏ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ។



តែការចុះកុងត្រាថ្មី ជាមួយនិង Adidas នេះមិនមែនចេះតែងាយស្រួល យកលុយឡើយ ដោយមាន លក្ខណ្ឌ មួយចំនួនដែល យើងទើបតែបានដឹង ។ លក្ខណ្ឌទាំងនោះវាមាន ឥទ្ធិពលទៅលើចំណូល និងការលេងរបស់ក្រុម ផ្ទាល់តែម្តង ។ ប្រសិនបើក្រុម Manchester United មិនអាចឡើងដល់ការ ប្រកួត Champion League បានទេនោះ ថ្លៃកុងត្រា ប្រចាំឆ្នាំជាមួយ Adidas នឹងត្រូវកាត់ ៣០% ។ ហើយបើរឿងដដែលៗ កើតឡើង ២ ឆ្នាំជាប់គ្នានោះ វានឹងមានរឿងផ្សេងទៀត កើតឡើង ។ តែវា ក៏មានចំណុចល្អខ្លះដែរ ដោយថាបើក្រុម Manchester United ឈ្នះ Premier League, Champion League ឬ FA Cup នោះនឹងទទួលបាន ៤ លានផោន បន្ថែមពីលើថ្លៃ ប្រចាំឆ្នាំវិញ ។



លក្ខណ្ឌនេះ ត្រូវបានគេដឹងថា កើតឡើងដោយសារតែ គ្រួសារ Glazer ដែលជាអ្នកកាន់កាប់ក្រុម Manchester United ចង់លក់ភាគហ៊ុន ៨៧ លានផោន ទៅអោយក្រុមហ៊ុន ទីផ្សារមូលប្បទាន​បត្រ​ នៅអាមេរិក ។ តែព័ត៌មានអំពី ការលក់ភាគហ៊ុន នេះទើបតែប្រកាសប៉ុណ្ណោះ ហើយយើងនឹងធ្វើ ការសិក្សា រួចនឹងរាយការណ៍ ជូនទស្សនិកជន នៅពេលក្រោយ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football manchester united glazer stock share