កូនភ្លោះជាង ៦០០គូ មកពីបណ្ដាខេត្ររបស់ប្រទេសចិន បានមកជួបជុំគ្នា នៅក្នុងពិធីបុណ្យវប្បធម៌កូនភ្លោះ លើកទី ១០ ក្នុងឱកាសថ្ងៃបុណ្យឯករាជជាតិ។
ពិធីបុណ្យវប្បធម៌កូនភ្លោះ នេះ ត្រូវបានរៀបចំឡើងនៅក្នុងឧទ្យានមួយ នៅក្រុងប៉េកាំង។ នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមសកម្មភាពនានា ក្នុងថ្ងៃបុណ្យឯករាជជាតិរបស់ចិន ១តុលា។ រូប ៖ News.cn
ពិធីបុណ្យវប្បធម៌កូនភ្លោះនេះ មានការចូលរួមបង្ហាញខ្លួន របស់កូនភ្លោះដែលមានគ្រប់វ័យ ចាប់ពីកុមារ យុវវ័យរបស់ដល់វ័យចំណាស់។ រូប ៖ News.cn
ពិធីបុណ្យដ៏អស្ចារ្យនេះ ត្រូវបានចែកជាពីរផ្នែក គឺសំដែងនៅលើកម្រាលព្រំក្រហម និងប្រកួតសមត្ថភាព។ ក្នុងរូបភាពនេះ គឺជាការបង្ហាញស្នាដៃរបស់កូនភ្លោះមួយគូ មកពីតំបន់ Jiamusi នៃខេត្រ Heilongjiang ។ រូប ៖ Zuma Press
កុមារីភ្លោះមួយគូ លេចធ្លោក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូក និងសក់ក្លែងក្លាយ ដាន់ដៃគ្នា បោះជំហាននៅលើកម្រាលព្រំក្រហម។ រូប ៖ Zuma Press
បងប្អូនស្រីភ្លោះនេះ បង្ហាញអំពីចំណូលចិត្តរបស់ខ្លួន ជាមួយនឹង cosplay ។ រូប ៖ Zuma Press
កំពូលតារាពីរដួង គឺ Elvis និង Marilyn Monroe “កើតឡើងវិញ” ក្នុងការសំដែងបែបអាជីពរបស់កូនភ្លោះវ័យក្មេងមួយគូ។ រូប ៖ Zuma Press
នារីកូនភ្លោះមួយគូ កំពុងណែនាំកុមារាភ្លោះមួយគូ ក្នុងការបញ្ចេញកាយវិការនៅមុខកាមេរ៉ា។ រូប ៖ Zuma Press
នៅក្នុងពិធីបុណ្យដ៏ធំនេះ ក៏មានការចូលរួមរបស់ស្ដ្រីកូនភ្លោះវ័យចំណាស់មួយគូ និងកូនភ្លោះបី រួមនិងភ្លោះបួន ជាច្រើនក្រុមផងដែរ។ នៅប្រទេសចិន កូនភ្លោះពីរ ត្រូវគេចាត់ទុកជារឿងសំណាង ប៉ុន្ដែ ភ្លោះបួន គឺមានន័យថា សំណាងកើនទ្វេដង។រូប ៖ Zuma Press
គួរបញ្ជាក់ថា នៅប្រទេសចិន គ្រួសារមួយ មានសិទ្ធិបង្កើតកូនបានតែមួយប៉ុណ្ណោះ ដូច្នេះ ការបង្កើតបានកូនភ្លោះ គឺអាចជួយឱ្យពួកគេមានកូនច្រើនដោយមិនខុសច្បាប់។ រូប ៖ Zuma Press
ដោយ ៖ តារា
ប្រភព ៖ Xinhua/Zuma Press