លោក Bobby ជាអតីតស្វាមីចាស់របស់ Whitney បានធ្វើដំណើរវិលត្រលប់មក Los Angeles
វិញយ៉ាងប្រញ៉ាប់ប្រញ៉ាល់បំផុតដើម្បីមកនៅក្បែរកូនស្រីរបស់ខ្លួនក៏ដូចជាការលួងលោមនិង
រម្ងាប់អារម្មណ៍កូនស្រីបន្ទាប់ពីមរណៈភាពរបស់តារាចំរៀង pop ដ៏ល្បីឈ្មោះ Whitney នា
ពេលថ្មីៗកន្លងមកនេះ។
Whitney Houston និងកូនស្រី
នាង Bobbi Kristina អាយុ ១៨ឆ្នាំមានភាពតក់ស្លុតយ៉ាងខ្លាំងរហូតបណ្តាលអោយមានការ
ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្មារតី ពីព្រោះតែការចាកចេញទៅមានសភាពចៃដន្យពេករបស់
ម្តាយជាទីស្រលាញ់របស់នាង។ ស្ថានភាពស្មារតីរបស់នាងត្រូវទទួលរងការវាយប្រហារយ៉ាង
ធ្ងន់ធ្ងររហូតដល់ថា្នក់ត្រូវបញ្ជូនទៅសង្រ្គោះជាបន្ទាន់នៅឯមន្ទីរពេទ្យចំនួនពីរលើកត្រឹមតែក្នុង
រយៈពេល ១២ម៉ោងប៉ុណ្ណោះ។ ប្រភពពត៌មានដែលស្និទ្ធនឹងគ្រួសារ Whitney បានអោយដឹង
នៅលើទំព័រ TMZ ថាសមាជិកសាច់ញាតិជិតស្និទ្ធរបស់ Bobbi មានការព្រួយបារម្មណ៍យ៉ាង
ខ្លាំងដោយខ្លាច Bobbi Kristina ធ្វើការបញ្ចប់ជីវិតខ្លួនឯងពីព្រោះតែចង់ទៅតាមម្តាយរបស់
នាង។ ក្រុមគ្រួសាររបស់នាងក៏បានអោយដឹងដែរថា Kristina ត្រូវការការយកចិត្តទុកដាក់បី
បាច់ថែររក្សាយ៉ាងម៉ត់ចត់បំផុតនៅក្នុងដំណាក់កាលនេះ។
លោក Bobby Brown វិលត្រលប់មក Los Angeles វិញជាមួយមិត្តស្រី
បើយោងតាមគេហទំព័រ Splash អោយដឹងថាឪពុករបស់នាង Bobbi Kristina គឺតារាចំរៀង
Bobby Brown បានធ្វើដំណើរវិលត្រលប់មក Los Angeles វិញកាលពីរាត្រីថ្ងៃទី ១២ កុម្ភៈ
យ៉ាងប្រញ៉ាប់ប្រញ៉ាល់បំផុតដើម្បីមកនៅក្បែរកូនស្រី ដោយលោកក៏បានធ្វើការលប់ចោល
នូវកម្មវិធីសំដែងចំរៀងតន្ត្រី New Edition នៅឯ Tennessee ទៀតផង។ លោក Bobby បាន
អោយដឹងពីសភាពកូនស្រីរបស់ខ្លួននៅលើទំព័រ Extra ថា៖ "ជាក់ច្បាស់ណាស់ ការទទួល
មរណៈភាពរបស់ម្តាយបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះ Kristina,ប៉ុន្តែទោះជាយ៉ាងណា
គ្រួសារខ្ញុំនឹងនៅជាមួយគ្នាដើម្បីឆ្លងកាត់នូវដំណាក់កាលដ៏ឈឺចាប់នេះ"។
នាង Bobbi បានរស់នៅជាមួយម្តាយរបស់នាងចាប់តាំងតែពីឪពុកម្តាយរបស់នាងបានលែង
លះគ្នាកាលពីឆ្នាំ ២០០៧ មកម៉្លេះ ហើយនាងក៏គឺជាកូនស្រីតែមួយគត់របស់ Whitney និង
លោក Bobby បន្ទាប់ពីរស់នៅជាប្តីប្រពន្ធបានរយៈពេល ១៥ឆ្នាំផងដែរ។
រាត្រីថ្ងៃដែល Whitney ទទួលមរណៈភាពគឺថ្ងៃទី ១១ ខែកម្ភៈ , Bobby Brown កំពុងតែសំដែង
តន្ត្រីចំរៀងជាមួយក្រុម New Edition នៅឯ Nashville, Tennessee ។ ឈរនៅលើឆាកតារា
ចំរៀងរូបនេះបានស្រក់ទឹកភ្នែកបន្ទាប់មកក៏ចាប់ផ្តើមយំ ហើយនៅពេលដែលបទចំរៀងត្រូវ
បានបញ្ចប់នោះ លោកក៏បានសំឡឹងមើលទៅលើវេហា រួចក៏បានបង្ហើរនូវតាមថើបតាមខ្យល់
និងស្រែកឡើងថា " បងស្រលាញ់អូន, Whitney" ៕
ប្រភព៖ NS
ដោយ៖ រដ្ឋា