មិនត្រឹមតែមានផ្ដល់សេវាកម្មទេសចរណ៍នោះទេ ប៉ុន្ដែសណ្ឋាគារអាវកាសដែលក្រុមហ៊ុន
មួយរបស់រុស្ស៊ីនឹងសាងសង់ឡើង ក៏នឹងអនុញ្ញាតអោយក្រុមអ្នកវិទ្យាសាស្ដ្រធ្វើការ
ពិសោធផងដែរ។
ក្នុងសណ្ឋាគារអាវកាស មនុស្សនឹងធ្វើដំណើរដោយហោះហើរបែបនេះ
កាលពីឆ្នាំ ២០១០ ក្រុមហ៊ុនរុស្ស៊ីមួយដែលមានឈ្មោះថា Orbital Technologies ធ្លាប់
ប្រកាស់ពីគម្រោងសាងសង់សណ្ឋាគារមួយនៅលើអាកាស។ តាមគម្រោង module ដំបូង
របស់សណ្ឋាគារនេះនឹងត្រូវបានគេបញ្ជូនចូលទៅក្នុងគន្លងតារាវិថីនៅឆ្នាំ ២០១៦។ Module
ដែលរួមមានបន្ទប់ចំនួន ៤ និងអាចផ្ទុកមនុស្សបាន ៧នាក់នេះនឹងត្រូវសាងសង់ដោយ
ក្រុមហ៊ុន Energia។ Energia គឺជាក្រុមហ៊ុនផលិតកាំជ្រួច និងឧបករណ៍អាវកាសរបស់
ប្រទេសរុស្ស៊ី។
ទំព័រ RIA Novosti ដកស្រង់សំដីរបស់លោក Sergei Kostenko អគ្គនាយកប្រតិបត្តិរបស់
Orbital Technologies បានអោយដឹងថា ៖ "យើងខ្ញុំក៏កំពុងមានគម្រោងអភិវឌ្ឍ protein ក្នុង
បរិស្ថានគ្មានទម្ងន់"។
Protein គឺជាជីវគីមីដែលបង្កើតបានជាសាច់ដុំ ឆ្អឹង និងគ្រឿងក្នុងរបស់មនុស្ស និងសត្វ។
វាក៏ជួយជំរុញអោយប្រព័ន្ធការពាររាងកាយដំណើរការបានល្អ ផ្ដល់នូវវត្ថុធាតុការពាររាង
កាយ និងថាមពល។
Space Adventures(ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅអាមេរិក)គឺជាក្រុមហ៊ុនតែមួយគត់
ដែលមានសេវាកម្មបញ្ជូនភ្ញៀវទេសចរណ៍ទៅកាន់អាវកាស។ រហូតមកទល់នឹងពេលនេះ
ក្រុមហ៊ុននេះបានបញ្ជូនភ្ញៀវទៅកាន់ ISS(ស្ថានីយអាវកាសអន្ដរជាតិ)បានចំនួន ៧នាក់។
លោក Kostenko គឺជាប្រធានអ្នកតំណាងរបស់ការិយាល័យ Space Adventures ប្រចាំ
ប្រទេសរុស្ស៊ី៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE