ដាម៉ាស៖ ទីភ្នាក់ងារ ព័ត៌មានរដ្ឋ សាណា បានផ្សាយថា យ៉ាងហោចណាស់ មានក្រុម បុរស
ប្រដាប់អាវុធ ៤០នាក់បានស្លាប់ កាលពីថ្ងៃចន្ទ ទី១៧ ខែធ្នូ នៅភាគខាងជើង ទីក្រុង អាឡេព
ប៉ូ របស់ប្រទេសស៊ីរី បន្ទាប់ពីមានការបំផ្ទុះ រថយន្តអត្តឃាត មួយកើតឡើង។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២ថា
ការបំផ្ទុះបានកើតឡើង នៅក្នុងតំបន់ ប៊ូស្តាន អាល់ហ្គាស័រ ក្នុងទីក្រុង អាឡេពប៉ូ បន្ថែមលើស
ពីនេះក្រុមភេរវជន ក៏បានស្លាប់ផងដែរ ខណៈដែលពួកគេជិះរថយន្ត រួចក៏មានហេតុការណ៍
ផ្ទុះកើតឡើងតែម្តង។
ទីក្រុងអាឡេពប៉ូ ជាទីក្រុងធំទីពីររបស់ស៊ីរី ជាមួយនឹងរោងចក្រអគ្គីសនី ដែលជាជំនួយ ផ្នែក
សេដ្ឋកិច្ចមួយផ្នែក របស់ប្រទេស ហើយទីក្រុងនេះ ក៏រងនូវការ រុកគួនដោយអំពើហិង្សា រយៈពេល
ជាច្រើនខែ នៅពេលដែលក្រុមឧទ្ទាម ប្រដាប់អាវុធបានប្តេជ្ញាថា នឹងប្រយុទ្ធដើម្បី ដណ្តើមយកទី
ក្រុង នេះមកគ្រប់គ្រងឲ្យបាន។
គួរបញ្ជាក់ផងដែរថា កាលពីព្រលឹមថ្ងៃចន្ទ ទី១៧ ខែធ្នូ ព័ត៌មានក្នុងតំបន់ស៊ីរី បានផ្សាយថា មាន
ប្រជាជនបីនាក់បានស្លាប់ ក្នុងតំបន់ប៊ូស្តាន អាល់បាស្សា របស់ទីក្រុង អាឡេពប៉ូ ក្នុងការ បំផ្ទុះមួយ
ដែលបានកើតឡើងនៅក្បែរ បរិវេណនៃស្ថានីយ៍ប៉ូលីសតែម្តង ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល