រូស៊ីបានប្រើបជាបច្ចេកវិទ្យាមួយដ៏ទំនើបមួយ ដោយប្រើប្រាស់ផ្កាយរណប ដើម្បីស៊ើបអង្កេត
ការលួចដាំគ្រឿងញៀនខុសច្បាប់។ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការពិសោធន៍ ជាមួយនឹង
ឧបករណ៍ទំនើបៗដូចជា Meteor និង Resurs-DK1 satellites ដែលឧបករណ៍ទាំង២នេះត្រូវ
បានបង្កើតដោយមជ្ឈមណ្ឌលស្រាវជ្រាវ រូស៊ីដើម្បីផែនដី (RCEOM)។ ការរចនាផ្កាយរណប
ត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យបរិយាកាស និងសីតុណ្ហភាព... ប៉ុន្តែឥឡូវនេះត្រូវបានប្រើ
ប្រាស់ដើម្បីប្រឆាំងនឹងបទឧក្រិតទៅវិញ។
ភ្នាក់ងារជាតិភូគព្ភសាស្រ្តរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃក្រសួងការពារ ក៏កំពុង
តែប្រើប្រាស់ផ្កាយរណបដើម្បីធ្វើការតាមដានការដាំខុសច្បាប់នេះដែរ នៅឯព្រំដែនម៉ិចស៊ីកូ
អាមេរិក។
រូស៊ីសង្ឃឹមថាការតាមដានដោយប្រើផ្កាយរណបនេះ នឹងជូយឲ្យមានការចាត់វិធានការទាន់
ពេលមួយមុនពេលដែល គ្រឿងញៀនត្រូវបានធ្វើការចេញលក់នៅលើទីផ្សារ។ ភ្នាក់ងាររដ្ឋ
បាលសង្ឃឹមថា ការប្រើផ្កាយរណបនេះ នឹងអាចជួយក្នុងការស៊ើបអង្កេតតាមដានជួញដូរ
គ្រឿងញៀនពីតំបន់អាស៊ី និងប្រទេស អាហ្វហ្គានីស្ថាន ផងដែរ៕
ដោយ៖ រិន ដូ
ប្រភព៖ rt