CamNews

គ្រោះថ្នាក់ 

សាក់រូបផ្កាយលើខ្នងរបស់កូន ដើម្បីឧទ្ទិសដល់ ថ្ងៃ១២ខែ១២ ២០១២ ត្រូវប៉ូលីសញាត់គុក


USA៖ នៅរដ្ឋ Texas មានបុរសម្នាក់បានបង្ករបួសស្នាម លើកូនប្រុសរបស់ខ្លួន ដោយសាក់រូប
ផ្កាយនៅលើខ្នងក្មេងប្រុសម្នាក់នេះ គោលបំណងដើម្បីឧទ្ទិសដល់ថ្ងៃ ១២ ខែ១២ ឆ្នាំ២០១២។

បុរសម្នាក់នោះមានឈ្មោះ Brent Troy Bartel អាយុ ៣៩ឆ្នាំ រស់នៅRichland Hills រដ្ឋ Texas
ត្រូវបានប៉ូលីសចាប់ដាក់គុកហើយ កាលពីថ្ងៃពុធ និងពិន័យជាទឹកប្រាក់ចំនួន $500,000 ពី
បទបង្ករបួសស្នាមឃោរឃៅមកលើសមាជិកគ្រួសារខ្លួន (កូនប្រុស)។

រូបភាព៖ លោក Brent Troy Bartel

នៅពេលសួរចម្លើយ  Brent  បានសារភាពថា  លោកពិតជាបានសាក់រូបផ្កាយលើខ្នងកូនរបស់
ខ្លួនមែនហើយលោកធ្វើបែបនេះដើម្បីឧទ្ទិសថ្ងៃទី ១២ ខែ១២ ឆ្នាំ២០១២នេះ ដែលជាថ្ងៃសក្ការៈ
ព្រោះនឹងលែងមានថ្ងៃពិសេសនេះទៀតហើយ នៅពេលក្រោយ។

កូនប្រុសរបស់ Brent ត្រូវបានគេសង្គ្រោះនៅមន្ទីរពេទ្យហើយ ហើយរបួសខ្នងរបស់គេ មិនជា
ធ្ងន់ធ្ងរដល់ថ្នាក់គំរាមកំហែងអាយុជីវិតឡើយ៕

ដោយ៖ តុលា
ប្រភព៖ yahoo