CamNews

មិនគួរឲ្យជឿ 

រន្ធត់ ព្រឺក្បាល ហួស ខណៈសំណង់អាគារ ២ ជាន់ បាក់រលំ ទាំងស្រុង នៅនឹងមុខ (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ មានឈ្មោះថា Vanessa Dixon បានគូសបញ្ជាក់អោយដឹងថា លោក ស្រីពិតជាមានភាពភ័យរន្ធត់ជាខ្លាំង ខណៈសំណង់អាគារ កំពស់ពីរជាន់ បានបាក់រលំ នៅពីមុខគាត់ មួយរំពេច ពោល បាក់រលំ មានរយៈចម្ងាយ ត្រឹមតែ ២ ទៅ ៣ ម៉ែត្រ ឆ្ងាយពីគាត់ តែប៉ុណ្ណោះ នេះបើ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។

គួររំឭកថា បេក្ខភាព វីដេអូខាងក្រោមនេះ ត្រូវបានរកអោយឃើញថា ពិតជារន្ធត់ហួស ខណៈ បុរសជា ក្រុមការងារ ពិតជាសំណាង ពោល មិនបានទទួលរងរបួសអ្វីនោះទេ ក្រោយពីមានការបាក់រលំអាគារ នៅពីមុខគាត់តែម្តង ខណៈពេលដែលគាត់ព្យាយាម វាយបំបែក កំទីថ្ម ម្តងបន្តិចៗ សម្អាតចេញ ដោយ មើលឃើញថា សំណង់អាគារ មានកំពស់ពីរជាន់មួយនេះ​ ពិតជាមិនមានសុវត្ថិភាពនោះទេ ស្របពេល ដែលវា មានសភាពទ្រុឌទ្រោម យ៉ាងដូច្នេះ តែដឹងអីថា អំឡុងពេល វាយបំបែក បន្តិចម្តងៗ នោះ វា ស្រាប់តែបាក់រលំ ទាំងស្រុកតែម្តង ។

ប្រភពបន្តថា ហេតុការណ៍ ដ៏គ្រោះថ្នាក់ និង រន្ធត់ខាងលើនេះ​ បានកើតឡើង នៅឯភាគខាងជើង ឆៀង​ខាងលិច ប្រទេស អង់គ្លេស ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស្កាយ


Tags: Viral video Liveleak Youtube Facebook Funny Video