តើលោកអ្នកស្អប់ប្រធានក្រុមហ៊ុនរបស់លោកអ្នកដែររឺទេ? ប្រសិនជាមានលក្ខណៈបែបនេះ
តាមការស្រង់មតិ មិនមានតែលោកអ្នកម្នាក់ទេ ដែលស្អប់ប្រធានក្រុមហ៊ុនរបស់លោកអ្នក។
តាមការសិក្សាស្រាវជ្រាវ ដោយអ្នកគ្រប់គ្រង expert DDI បាននិយាយថាមានមនុស្សមួយនាក់
ក្នុងចំនោមបីនាក់ បានស្អប់ប្រធានក្រុមហ៊ុនរបស់ពួកគេដោយសារតែ មិនបានគិតអំពីមតិ
យោបល់របស់ពួកគេ តែធើ្វយ៉ាងណា អោយបុគ្គលិកធើ្វតាមគំនិតខ្លូនឯងជានិច្ច។
យោងតាមការស្រាវជ្រាវបានបង្ហាញអោយដឹងថា:
+៤០ភាគរយបុគ្គលិកធើ្វការ បានខិតខំប្រឹងប្រែងធើ្វការអោយបានសំរេចតាមអី្វដែល
ប្រធានក្រុមហ៊ុនត្រូវការ
+៥៥ភាគរយ ប្រធានក្រុមហ៊ុនពុំបានស្តាប់នូវគំនិតយោបល់របស់បុគ្គលិកនិងមតិ
យោបល់យកទៅគិតនោះទេ និយាយរួមចូលចិត្តធើ្វការគំនិតខ្លូនឯងទៅវិញ។
+៥៤ភាគរយ ប្រធានក្រុមហ៊ុនចូលចិត្តដាក់សំពាធអោយបុគ្គលិកធើ្វការ ដើម្បីសំរេច
គោលបំនងរបស់ខ្លួន
+ ៦០ភាគរយ ប្រធានក្រុមហ៊ុនបានបំផ្លាញ អារម្មណ៏របស់ពួកគេ នៅពេលដែល
ដោះស្រាយបញ្ហាចំពោះមុខ
ការស្រាវជ្រាវនេះត្រូវបានធើ្វឡើងចំពោះបុគ្គលិកពេញម៉ោងនៅតាមបណ្តាប្រទេសមួយ
ចំនួនដូចជាសហរដ្ឋអាមេរិក,អង់គ្លេស, អូស្រ្តាលី, កាណាដា, ចិន, អាឡីម៉ង់, ឥណ្ឌា
និងនៅអាស៊ីអាគ្នេយ៏ជាដើម។
ដោយ ខេមរៈ
yahoo