CamNews

តារា 

ប្អូនស្រីលោករ៉េនបង្ហាញសំបុត្រដែលទទួលបាន ដំបូងពីរ៉េន


នៅថ្ងៃទី១៥ ខែតុលានេះប្អូនស្រីរបស់កំពូលតារាចំរៀងកូរ៉េខាងត្បូង រ៉េន ឈ្មោះ ជុង ហាណា
បានបង្ហាញជាសាធារណៈអំពីការទទួលបានសំបុត្រដែលបងប្រុសរបស់នាងបានផ្ញើរពីជុំរំកង
ទ័ព។ នាងបានសរសេរថា "សំបុត្របានមកដល់ថ្ងៃនេះ, ខ្ញុំមិនបានគិតអំពីវានោះទេរហូតដល់
ពេលដែលខ្ញុំបានទទួលវាប៉ុន្តែបន្ទាប់ពីខ្ញុំបានអានវា វាបានធ្វើអោយខ្ញុំយំ។" បងប្រុសរ៉េនបាន
សរសេរថា " ឯងគឺប្អូនស្រីជាទីស្រឡាញ់របស់យើងនៅលើលោកនេះ, គាត់ក៏បានប្រាប់ខ្ញុំដែរ
ថាអោយងូតទឹកអោយឆ្កែរបស់គាត់ បាក់គូ, ត្រូវប្រុងប្រយត្ន័នៅពេលយប់ ហើយនឹងត្រូវប្រយត្ន័
ឡានផងដែរ។ ខ្ញុំបានសរសេរទៅគាត់វិញថា ខ្ញុំមិនមានបញ្ហាអ្វីទេ កុំបារម្ភអី។
នាងបានបន្តទៀតថា "ខ្ញុំមានអារម្មណ៍ថាកក់ក្តៅព្រោះតែសំបុត្ររបស់គាត់។ គាត់គឺជាមនុស្ស
ម្នាក់ដែលខ្លាំង, គាត់គឺជាបងប្រុសដែលអាចធ្វើអ្វីគ្រប់យ៉ាង។ ដូច្នេះសំរាប់ប្រិយមិត្តរបស់គាត់
កុំបារម្ភអីគាត់មិនមានបញ្ហាអ្វីទេ។
ប្រិយមិត្តដែលគាំទ្រលោក រ៉េនបានឆ្លើយតបវិញថា " អគុណសំរាប់ការផ្តល់ពត៌មានរបស់រ៉េន
ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលលឺថាគាត់មិនមានបញ្ហាអ្វី។" "សូមបន្តការផ្តល់ពត៌មានអំពី
លោកមកដល់ពួកយើង។" ហើយ " នាងប្រកត់ជាបារម្ភច្រើនហើយអំពីបងប្រុសរបស់នាង
ក្នុងនាមជាប្អូនស្រី៕"

ប្រភព៖ All Kpop
ដោយ វឌ្ឍនា

Tags: rainarmyletterlittle sisterreveal