CamNews

តន្រ្តី 

កាដូដែល PSY ចង់បានថ្ងៃណូអែលបានដូចបំណង ជាង១ពាន់លាន View Gangnam Style នៅលើ Youtube

កាលពីមួយខែមុន លោក PSY បាននិយាយថា កាដូពិសេសដែលលោកចង់បាននៅថ្ងៃណូអែល
គឺលោកចង់ឲ្យបទចម្រៀង Gangnam Style ទទួលបាន ១ពាន់លាន Views នៅលើ Youtube
ពេលនេះមិនទាន់ទាំងដល់ថ្ងៃណូអែលផង ក្តីបំណងរបស់ PSY ក៏បានក្លាយជាការពិត ហើយ
ថែមទាំងទទួលបានហួសនូវអ្វីដែលលោកចង់បានថែមទៀតផង ពោលគឺមិនមែនត្រឹមតែ ១ពាន់
លាន Views ទេ គឺនឹងច្រើនជាងនេះ រាប់សិបលាន Views ទៀត ព្រោះបើគិតតែត្រឹម ម៉ោង ១២
និង ៣២ នាទីថ្ងៃ ២២ ខែធ្នូ ឆ្នាំ២០១២ នេះ គឺទទួលបានដល់ ១,០១០,៣២១,៩២១ Views ទៅ
ហើយ ។

ជាមួយលទ្ធផលនេះ គឺមិនដែលមានឡើយតាំងពីដើមរៀងមកនៅលើគេហទំព័រចែករំលែកវីដេអូ
Youtube នេះ។ ហើយតាមរយះលទ្ធផលនេះផងដែរ ប្រហែលជាត្រូវចំណាយរយះពេលយូរថែម
ទៀត ទើបមានបទចម្រៀងណាមួយផ្សេងទៀត អាចបំបែកឯកត្តកម្មរបស់ PSY និង Gangnam
Style បាន ៕

ដោយ៖ សិលា


Tags: gangnam style Psy entertainment star music