CamNews

កីឡា 

Arsenal និង​ក្លាយជាសត្រូវ Besiktas ក្នុង Champions League

ព័ត៌មានកីឡា៖ Arsenal និងចូលប្រកួតជាមួយ​ Besiktas នៅក្នុងវគ្គវិលជុំ Champions League ខណៈពេល Celtic កំពុងប្រឈមមុខ​នឹង Slovenian champions Maribor បន្ទាប់ពីខ្លួនត្រូវបានគេ​ដាក់បញ្ចូលឲ្យប្រកួតសាជាថ្មី។​

ជាការបកស្រាយបញ្ជាក់ Arsenal​ ធ្លាប់មានបទពិសេធន៍បង្ហាញខ្លួននៅ Champions League ១៦ រដូវកាលរួចមកហើយ​ សម្រាប់រដូវកាលនេះទៀតសោត ខ្លួននៅមានឱកាសសាជាថ្មីទៀត។ រីឯ Besiktas ក៏បានបំពេញកាតព្វកិច្ចរួចរាល់អស់ដែរ​នៅ Turkish Super League ហើយក៏ត្រៀម​ខ្លួនសម្រាប់ Arsenal ក្នុង Champions League ។ វត្ដមានក្រុមនេះ គឺត្រូវបានដឹក​នាំដោយលោក West Ham និងអតីតខ្សែការពារបស់ Everton គឺ Slaven Bilic​ ហើយនិង Demba Ba ដែលបាន​ប្ដូរពី Chelsea កាលពីខែមុន។​

ចំណែកឯ Celtic វិញក៏ធ្លាប់បានត្រូវគូរប្រកួតរបស់ខ្លួន  Legia Warsaw បំបាក់ក្នុងការប្រកួត​វគ្គ​ចម្រុះ​ត្រឹម ៦​-១​ ដោយក្រុម Legia Warsaw អនុញ្ញាតឲ្យកីឡាករគ្មានសិទ្ធិ​ចូលប្រកួតចូល​លេង​ជាមួយ ប៉ុន្ដែលទ្ធិផលត្រូវបានធ្វើការសម្រេចលុបចោល ដោយអោយ Celtic ឈ្នះការប្រគួតហើយ​​​​​​​មានសិទ្ធិចូលរួមប្រកួតឡើងវិញ។​

ចំណែកឯក្រុមផ្សេងទៀតក្នុងវគ្គ Europa League វិញ ក្រុម Tottenham និងចាប់គូជាមួយ AEL Limassol ហើយ Hull City ប្រយុទ្ធនឹង​ Lokeren។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Arsenal​ Besiktas Champions League