CamNews

តារា 

កូនប្រុសរបស់ នាង Pat napapa ទើបចាប់កំណើតមិនទាន់បាន ២ ថ្ងៃផងក៏ត្រូវ...

ព័ត៌មានកំសាន្ត ៖ គ្រាន់តែចាប់កំណើតមិនទាន់បានប៉ុន្មានម៉ោងផង លោក Akarakit worarojcharoendet ដែលជាឪពុកមានចិត្តរំភើបយ៉ាងខ្លាំង ក្រោយពីបានឃើញមុខកូនប្រុសជាទីស្រលាញ់របស់លោក ដែលបានចាប់កំណើតនៅក្នុងថ្ងៃទី ១៣ ខែកុម្ភៈ វេលាម៉ោង ១១ កាលពីម្សិលមិញនេះ ។ 

រាប់មកទល់ថ្ងៃនេះ កូនប្រុសរបស់ នាង Pat napapa ទើបចាប់កំណើតមិនទាន់បាន ២ ថ្ងៃផងក៏ត្រូវម្តាយបង្អួតសម្រស់ដ៏គួរឲ្យក្នាញ់មិនចាញ់ម្តាយឪពុករបស់គេនោះទេ ក្រោយបានបង្ហោះនៅលើបណ្តាញសង្គម ។ ហើយកាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងថៃនាង Pat napapa ក៏បានបង្ហោះរូបថតលក្ខណៈគ្រួសាររួមទាំងសមាជិកថ្មីក្នុងគ្រួសារ (កូនប្រុស) ដែលទើបចាប់កំណើតកាលពីម្សិលមិញ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "Happy Valentine's day" ។ 

ឆាកជីវិតរបស់នាង Pat napapa និងស្វាមីហាក់បីដូចជាកាន់តែមានសុភមង្គលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីរៀបការ ហើយកាន់តែស្អិតជាប់គ្នា ខណៈពេលដែលអ្នកទាំងពីរកំពុងតែមានកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ជាមួយគ្នា ៕

-ចុចអាន ៖ មើលវីដេអូ Live របស់អ្នកគ្រប់គ្រងនាង Pat មុនពេលសម្រាល គ្រាន់តែឃើញចង់....







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Pat napapa Akarakit worarojcharoendet