ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដែលមានតម្លៃថ្លៃបំផុត ខណៈ Man United បានផ្ទេរចេញពី Real Madrid កាលពីរដូវកាលមុននេះ បានបកស្រាយបង្ហាញពីភាព ខ្លាំង និង ខ្សោយរបស់ខ្លួននៅពេល កីឡាករបានប្ដូរទឹកដី។
Angel Di Maria ដែលបានផ្ទេរចូល ក្នុងទឹកដីអង់គ្លេសកាលពី ឆ្នាំ ២០១៤ ត្រូវបានគេមើលឃើញថាមានការប្រែប្រួល ថ្វីជើងខុសប្លែកគ្នាស្រឡះ ទៅនឹង ស្ថានភាពលេងរបស់កីឡាករកាលនៅ ទឹកដី អេស្ប៉ាញ ខណៈកីឡាករលេងឲ្យក្រុម Real Madrid ។
Angel Di Maria ចូលមកាន់ទឹកដី Manc United កាលពីឆ្នាំ ២០១៤ ហើយចូលលេង ១៧ ប្រកួតនិង អាចរកបានពិន្ទុ ទើបតែ ៣ គ្រាប់ប៉ុណ្ណោះ ។ សម្រាប់ ១៣ ប្រកួតចុងក្រោយ នេះ កីឡាករមិនទាន់បានរកពិន្ទុជូនក្រុនៅឡើយទេ ចាប់តាំងពីខែធ្នូ។
ដោយហេតុមើលឃើញដូច្នេះ កីឡាករបាននិយាយប្រាប់ទៅដល់អ្នកការសែតថា ការផ្លាសប្ដូរ ទឹកដី ព្រមទាំងរបៀបនៃការលេង ប្រហែលជារូបគាត់ មិនទាន់មានភាពស៊ាំ នៅឡើយទេ។ ប៉ុន្ដែមិនជាថ្វីនោះទេ គាត់នឹងព្យាយាម ប្រើប្រាស់ពេលវេលានៅទីនេះ ឲ្យមានតម្លៃបំផុត ។ បន្ថែមពីនេះ កីឡាករបន្ដទៀត ថា បើសម្លឹងមើលទៅក្រោយវិញ កាលដែលគាត់ទើបតែ ប្ដូរមកកាន់ទីនេះ ដំបូង គាត់ក៏ លេងបានល្អផងដែរ ហើយ នេះ គឺជាចំនុចមួយដែលគាត់គិតថា ការលេង ក៏អាស្រ័យលើ អំណោយផលនៃស្ថានភាពដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ App onefooball