CamNews

មិនគួរឲ្យជឿ 

ថ្នាក់ដឹកនាំ វិទ្យាល័យ សម្រេចអោយសិស្ស ទទួលទាន អាហារឈរ ព្រោះតែមិនចង់ អោយពួកគេ ចំណាយពេល យូរពេក

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ អោយដឹងថា បណ្តាសិស្ស រាប់រយនាក់មក ពីវិទ្យាល័យមកកន្លែង មានទីតាំង ស្ថិតនៅក្នុងខេត្ត Liaoning ប្រទេសចិន ពួកគេទាំងអស់គ្នា តម្រូវ អោយទទួលទានអាហារ    ទាំងឈរ  ក្រោយពីថ្នាក់ដឹកនាំ  វិទ្យាល័យ សម្រេចដកកៅអី អង្គុយទាំង អស់ចេញពីកន្លែងទទួលទានអាហារក្នុងសាលា ។

យ៉ាងណាមិញ បើយោងតាម  គេហទំព័រ  ឆៃណាដេលី  បញ្ជាក់បានថា ករណីខាងលើនេះ​ បានកើត ឡើង អស់រយៈពេលកន្លះឆ្នាំបាត់ទៅហើយ ។

សេចក្តីរាយការណ៍ បានដកស្រង់សម្តី ថ្នាក់ដឹកនាំ ប្រចាំវិទ្យាល័យអោយដឹងថា កាលបើ ដាក់កៅអី អោយពួកគេអង្គុយទទួលទាននោះ វាពិតជាមិនគ្រប់គ្នា នោះទេ   ពោល ពួកគេ ពិតជាមានគ្នាច្រើន ខ្លាំងមែនទែន ម៉្យាងវិញទៀត វាពិតជាចលករ ដ៏មានប្រសិទ្ធភាព ក្នុងការជម្រុញអោយពួកគេទទួល ទានអាហារ អោយបានលឿនជាងមុន និងចាកចេញពី ទីកន្លែងខាងលើ ខណៈអាចទុកកន្លែងនោះ សាជាថ្មីម្តងទៀត អោយមិត្តៗរួមសាលា ។ មិនត្រឹមតែ មានអត្ថប្រយោជន៍ ចំពោះ ប្រព័ន្ធរំលាយអា ហារនោះទេ      តែក៏មានពេលវេលាបន្ថែមទៀត   សម្រាប់អោយពួកគេ សម្រាកដូចគ្នាដែរ បន្ទាប់ពី ទទួលទានអាហារ ។ ផ្ទុយមកវិញ ក៏មានមតិរិះគន់  មួយចំនួនបានលើកឡើងថា ការទទួលទានអា ហារទាំងឈរ យ៉ាងដូច្នេះ ពិតជាមិននាំមកនូវ សុខភាពល្អនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អេតវែនធេក


Tags: Viral video Liveleak Youtube Facebook Funny Video China