CamNews

តារា 

ទេព បូព្រឹក្ស ឆេះ​ដុំ​ពេល​បែក​ធ្លាយ ស្នេហា​ជា​មួយ​អ្នក​លេង​សៀក

ភ្នំពេញៈ តារាចម្រៀងវ័យក្មេង រាងតូចច្រឡឹង ដែលកំពុងតែឡើងកូដ ជាបន្តបន្ទាប់នៅក្នុង ផលិត
កម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស ក្រោយពីបែកធ្លាយព័ត៌មានថា នាងលួចលាក់មាន ទំនាក់ទំនង
ស្នេហាស្អិតរមួត ជាមួយកំលោះមាឌធំ ដែលជាអ្នកលេងសៀក ដែលល្បីឈ្មោះ មួយរូបប្រចាំនៅ
ស្ថានីយទូរទស្សន៍ ស៊ី ធី អ៉ិន មិនបានប៉ុន្មានផង នាងក៏បានបញ្ចេញប្រតិកម្ម ឆេះស្លឹកត្រចៀកបក
ស្រាយ ចំណងស្នេហ៍មួយនេះភ្លាមៗ ព្រោះតែខ្លាចប៉ះពាល់ ជាមួយប្រជាប្រិយភាព។

ជាធម្មតាតារាប្រុសស្រីមួយភាគតូច នៅពេលដែលខ្លួនកំពុងតែឡើងកូដ ហើយត្រូវបានខ្យល់ បោក
បក់ទៅប៉ះនិងរឿងរ៉ាវអាស្រូវ ជាពិសេសរឿងស្នេហា រមែងតែងតែខ្លាចធ្លាក់ប្រជាប្រិយភាព និងខិតខំ
លាក់បាំងជីវិតឯកជន មិនឲ្យគេដឹងដោយសារតែចង់ រក្សាតំណែងឲ្យល្បីបាន យូរជាក់ស្តែងដូចជា
កញ្ញា ទេព បូព្រឹក្ស បានបានប្រាប់ Looking TODAY កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ថា នាង
មិនសប្បាយចិត្តទេ នៅពេលដែលមានព័ត៌មានបែបនេះ កើតឡើងមកលើនាង សូម្បីតែរឿងនោះ មិន
មែនជាការពិតហើយ គេនៅតែចុះផ្សាយបែបនេះ។

តារាស្រីរូបស្រស់សម្រស់ឆើតឆាយ និងចូលចិត្តផ្លាស់ប្តូរស្តាយ តុបតែងខ្លួនរូបនេះ បានប្រាប់ ឲ្យដឹង
ទៀតថា “តាមការពិតទៅបងរឿងនេះ មិនមែនជាការពិតនោះទេ គ្រាន់តែជាការយល់ច្រឡំ ប្រហែល
ជាគេឃើញខ្ញុំនិយាយរាក់ទាក់ ជាមួយគាត់និងអង្គុយជិតគ្នា កាលពីពេលដែល ខ្ញុំនិង គាត់បានជួបគ្នា
នៅ ស្ថានីយទូរទស្សន៍អប្សរា ហើយមើលទៅតែចំពោះរឿងនេះ ខ្ញុំបានប្រាប់គេឯង ដែលថាគ្រាន់តែ
ជាមិត្តភក្តិ រួមអាជីពតែប៉ុណ្ណោះ តែខ្ញុំមិនដឹងថាគ្រាន់តែរឿងបែប នេះគេយកទៅចុះផ្សាយសោះ”។

តារាចម្រៀងស្រីដែលមានភាពលេចធ្លោ ទាំងបទចម្រៀងនិងក្បាច់រាំ មិនចាញ់តារាស្រីដទៃ រួមដំបូល
កញ្ញា ទេព បូព្រឹក្ស បានប្រាប់ឲ្យដឹងទៀតថា ពេលខ្លះនាងពិតជាមានអារម្មណ៍ថា នឿយហត់និងការ
ងារដោយសារតែរវល់ច្រើន ទាំងខនសឺតខេត្ត និងឡើងប៉ុស្តិ៍ មិនសូវមានពេលទំនេរទេ គ្មានពេលឯ
ណាទៅគិតរឿងស្នេហាទេ ម្យ៉ាងនាងគិតថា បើនាងលៃពេលទៅគិតពីរឿងនេះទៀត ខ្លាចប៉ះពាល់
ជាមួយការងារព្រោះពេលនេះនាងកំពុងតែប្រឹង សាងកេរ្តិ៍ឈ្មោះឲ្យល្បី ហើយពេលមានលំនឹងហើយ
អាយុសមល្មមនិងគិតពីរឿងនេះ នាងនិងគិតតែពេលនេះមិនទាន់គិតទេ ហើយក៏មិនចង់គិតដែរ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: tep bopreuk entertainment khmer star