CamNews

ប្លែកៗ 

ប្រលងថើបគ្នានៅប្រទេសចិន

ពិធីប្រលងប្រជែងថើបគ្នាមួយត្រូវបានប្រារព្ធឡើងនៅខេត្ត Anhuy ប្រទេសចិន កាលពីថ្ងៃ
ទី ១៨កុម្ភៈ បានទាក់ទាញគូស្នេហាចូលរួមយ៉ាងច្រើនកុះករ។

គូស្នេហាចំនួន ៦៣គូ មកពីតំបន់នានាក្នុងប្រទេសចិន បានប្រមូលផ្ដុំគ្នានៅក្នុងក្រុង Hefei
ខេត្ដ Anhuy កាលពីថ្ងៃទី ១៨ កុម្ភៈកន្លងទៅ ដើម្បីចូលរួមក្នុងការប្រលងថើបគ្នា។


ដោយសង្ឃឹមថាអាចនឹងក្លាយជាអ្នកឈ្នះ គូស្នេហាជាច្រើនបានប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្តដើម្បីបង្ហាញអំពីក្បាច់ថើប បឹតមាត់ប្លែកៗ នឹកស្មានមិនដល់។ បើទោះជារៀបនឹង
ត្រូវដួលដោយសារអស់កម្លាំង បុរសជាច្រើនបានប្រើដៃដើម្បីជួយទប់។


នារីម្នាក់នេះត្រូវសន្លប់ដោយសារតែអស់កម្លាំង។


ការប្រឡងនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យមួយនៅមុខការិយាល័យ
កណ្ដាលរបស់ខ្លួន។ រង្វាន់ដែលអ្នកឈ្នះក្នុងការប្រលងថើបត្រូវទទួលបាន នោះគឺចិញ្ចៀន
ពេជ្រមួយវង់តម្លៃ ៥០.០០០យ៉ុន(ប្រហែល ៧.០០០ដុល្លារ)។

បុរសនេះបង្កើតក្បាច់ថើបមួយបែប ដោយអោយសង្សារខ្លួនជិះលើ.ក។


ជាចុងក្រោយ ចិញ្ចៀនពេជ្រនេះត្រូវបានធ្លាក់ទៅលើគូស្នេហាមួយគូដែលថើបគ្នាបានយូរ
ជាងគេ គឺរយៈពេលជាង ៣ ម៉ោង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS

Tags: chinacontestkisschinesekissing