CamNews

ជីវិត និងការងារ 

គោលការណ៍វិនិយោគ របស់មហាសេដ្ឋី Warren Buffett

មហាសេដ្ឋីនេះ មិនបានយកចិត្តទុកដាក់ទៅលើការប្រែប្រួលតម្លៃប្រចាំថ្ងៃរបស់ទ្រព្យនានា ព្រោះ
យល់ថា ជោគជ័យគឺកើតឡើងចំពោះតែបុគ្គលណាដែលផ្ដោតទៅលើតែការវិនិយោគ ពោលគឺ
មិនចេះតែមើលទៅលើតារាងលទ្ធផល។

នៅក្នុងលិខិតប្រចាំឆ្នាំ ផ្ញើទៅកាន់ ក្រុមម្ចាស់មូលបត្រនៅ  Berkshire Hathaway  កំពូលវិនិយោ
គិនរបស់អាមេរិក លោក Warren Buffett ថ្លែងថា ប្រសិនចង់ដឹងថា ត្រូវធ្វើយ៉ាងណាដើម្បីរកប្រាក់
បានពីទីផ្សារមូលបត្រ   ចូរមើលអំពីវិធីដែលគាត់រកប្រាក់ពីការវិនិយោគខ្នាតតូច ទៅលើអចលន
ទ្រព្យរបស់គាត់។ ប្រការនេះ  បានកើតឡើងកាលពីប៉ុន្មានទសវត្សមុន    ហើយវាក៏មិនបានធ្វើឱ្យ
ទ្រព្យរបស់គាត់ ប្រែប្រួលប៉ុន្មាន តែវាមានអត្ថន័យធំធេង។

Warren Buffett បានសរសេរអំពីការទិញកសិដ្ឋានមួយ នៅ Nebraska និងវិនិយោគទៅលើអាគារ
មួយ សម្រាប់ជួល  ក្នុងតំបន់ក្បែរសកលវិទ្យាល័យ  New York (អាមេរិក)។  ករណីទាំងពីរនេះ
លោក Warren Buffett បានទិញវា នៅពេលតម្លៃរបស់វាធ្លាក់ចុះភ្លាមៗ  ក្រោយមួយរយៈពេល
ដែលវាឡើងថ្លៃ។ ការរកស៊ីទាំងពីរគម្រោងខាងលើនេះ សុទ្ធសឹងតែជាវិស័យដែលលោក Warren
Buffett មិនមានភាពស្ទាត់ជំនាញ។ ការដែលលោកវិនិយោគនេះ គឺដោយសារជឿថា វានឹងអាច
រកប្រាក់ចំណូលបានច្រើន គឺលោកមិនបានគិតថា នឹងលក់វាទៅវិញ ក្នុងតម្លៃថ្លៃជាងពេលទិញ។


 
មហា​សេដ្ឋី Warren Buffett

 

Buffett មិនយល់ដឹងអំពីការគ្រប់គ្រងកសិដ្ឋាន ប៉ុន្ដែ គាត់មានកូនប្រុសម្នាក់ដែលចូលចិត្តធ្វើចំការ។
ដូច្នេះ គាត់ក៏បានគន់គូរជារៀងរាល់ឆ្នាំ អំពីទិន្នផលសណ្ដែក និងពោត ហើយត្រូវចំណាយប៉ុន្មាន
និងចំណេញប៉ុន្មាន។ ក្រោយរយៈពេល ២៨ឆ្នាំ តម្លៃរបស់កសិដ្ឋាន បានកើនឡើង ៥ដង ចំណែក
ប្រាក់ចំណេញ ក៏បានកើនឡើង ៣ដង។

ដូចគ្នានេះដែរ អាគារដែលលោក បានទិញរួមជាមួយមិត្តភ័ក្ដិ ក៏ត្រូវបានជឿថា នឹងរកបានចំណេញ
ពេលមានមនុស្សច្រើនមកជួល។ នេះគឺដោយសារទីតាំងល្អ គឺនៅក្បែរសកលវិទ្យាល័យ New
York ហើយសាលានេះនឹងមិនរើទៅណា។

លោក Buffett ថ្លែងថា ៖ “ក្នុងការវិនិយោគទាំងពីរនេះ ខ្ញុំគ្រាន់តែគិតថា វានឹងនាំមកនូវអ្វីខ្លះដល់
ខ្លួន គឺមិនបានយកចិត្តទុកដាក់ទៅលើតម្លៃប្រចាំថ្ងៃរបស់វា។ អ្នកទទួលបានជោគជ័យ គឺជាបុគ្គល
ដែលបានផ្ដោតទៅលើការប្រកួត”។

លោក Buffett បន្ដថា នៅពេលទិញអចលនទ្រព្យទាំងពីរ កាលពីឆ្នាំ ១៩៨៦ និង ១៩៩៣ ការព្យា
ករណ៍អំពីសេដ្ឋកិច្ច សុទ្ធតែមិនបានប៉ះពាល់ដល់ការសម្រេចចិត្តរបស់គាត់ “ពោត សណ្ដែក នៅ
តែត្រូវបានដាំ ចំណែកនិស្សិត ក៏នៅតែនាំគ្នាមកសិក្សានៅសកលវិទ្យាល័យ New York”។

តាមរយៈការវិនិយោគខាងលើ លោក Buffett  បានផ្ដល់អនុសាសន៍ដល់ ក្រុមអ្នកវិនិយោគថ្មី ថា មិនគួរទិញមូលបត្រដែលកំពុងមានតម្លៃខ្ពស់បំផុត ហើយក៏មិនគួរអស់សង្ឃឹម នៅពេលវាធ្លាក់ថ្លៃ។ វិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវរក្សាទុកមូលបត្រទាំងនោះ ក្នុងរយៈពេលវែង ដោយ
មិនត្រូវលក់ នៅពេលឃើញមានសញ្ញាអាក្រក់ និងតម្លៃធ្លាក់ចុះទាបខ្លាំង ធៀបនឹងតម្លៃកំពូល។
ចុងក្រោយមហាសេដ្ឋីរូបនេះ  ថ្លែងថា  ៖  “កុំខ្វល់នឹងការព្យាករណ៍របស់អ្នកដទៃ  ចូរធ្វើឱ្យប្រាក់
ចំណាយ មកនៅទាបបំផុត ហើយវិនិយោគទៅលើមូលបត្រ ឱ្យដូចទៅនឹងកសិដ្ឋាន”៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE