CamNews

តារា 

Miley Cyrus ថើបគ្នាជាមួយ អ្នករាំនៅលើឆាកក្នុង Concert របស់ខ្លួន ធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើល

ដើម្បីអោយ អ្នកគាំទ្ររបស់ខ្លួន មានអារម្មណ៍ប្លែកនោះ Miley Cyrus តែងតែធ្វើអ្វី ប្លែកៗនៅក្នុងការ សំដែងតន្ត្រីរបស់នាង ។ ជាពិសេសថ្មីៗនេះ Miley Cyrus ទើបតែធ្វើរឿង ប្លែកមួយទៀតហើយនៅ ក្នុងការសំដែង Bangerz Tour ។



Bangerz Tour បានធ្វើដំណើរដល់ ទីក្រុង Milan ប្រទេសអ៊ីតាលី Miley Cyrus ក៏បានស្លៀកពាក់ទៅ តាមស្ទីលសំលៀក បំពាក់ដ៏សិចស៊ី របស់នាងជាធម្មតា ។ អ្វីដែលប្លែកនោះ ពេលដែលនាង កំពុង តែច្រៀងនៅលើ គ្រែនោះ អ្នករាំប្រុសម្នាក់ ក៏វាមកជិតនាង ស្រាប់តែ Miley Cyrus ងាកទៅថើបមាត់ អ្នករាំនោះ តែម្តងនៅលើឆាក ។ វាដូចជាការ រៀបចំមួយ របស់នាង អញ្ចឹងដើម្បីឲ្យ ទស្សនិកជនភ្ញាក់ ផ្អើល ។



ការសំដែង បន្តជាមួយនិង ឈុតឆាកសំដែង ប្លែកៗនិងខ្លះ មើលទៅដូចឆ្កួត ខ្លះទៀតមើលទៅស្អាត និងខ្លះទៀត កំប្លែងគួរអោយចង់សើច ហើយទីបញ្ចប់ Miley Cyrus ទទួលបាន ជោគជ័យជាថ្មីម្តង ទៀតហើយ ក្នុងការសំដែង Bangerz Tour របស់នាង ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer miley cyrus bangerz dancer