CamNews

ភាពយន្ត 

តួអង្គក្នុងរឿង"ថាងចេង"សេរីថ្មី មានរូបភាពដូចការពិត

មិនត្រឹមតែបង្កការយកចិត្តទុកដាក់ដោយយុទ្ធសិល្ប៍នោះទេ រឿង "ថាងចេងទៅចម្លងធម៌"
សេរីថ្មីរបស់អ្នកដឹកនាំរឿង និងអ្នកផលិតភាពយន្ដ Zhang Jizhong ក៏បានធ្វើអោយមានការ
ភ្ញាក់ផ្អើល ដោយសារសិល្បៈនៃការបង្កើតមុខមាត់របស់តួអង្គដែលស្ទើរដូច ១០០% ទៅនឹង
ការពិត។


ទោះបីមានការរិះគន់ថា មុខមាត់របស់តួអង្គប៉ាចេក្នុងភាពយន្ដសេរីថ្មីនេះ មិនគួរអោយចូល
ដូចក្នុងសេរីដំបូង ប៉ុន្ដែអ្នកដឹកនាំ Zhang Jizhong យល់ថា កត្តាដូចទៅនឹងការពិតនេះហើយ
គឺជាជោគជ័យមួយរបស់ "ថាងចេងទៅចម្លងធម៌" សេរីថ្មី។


ចំណែក ស៊ុនអ៊ូខុង វិញ ប្រហែលជាមិនខុសអ្វីពីស្វានៅក្នុងព្រៃនោះដែរ គ្រាន់តែមានពាក់
កងសិល្ប៍នៅលើក្បាលប៉ុណ្ណោះ។ តួអង្គនេះបានធ្វើអោយក្រុមអ្នកដឹកនាំត្រូវចំណាយកម្លាំង
ច្រើនដោយសារការតុបតែង។


បីសាចជ្រូកព្រៃ និងរូបភាពពិត ដូចជាមិនខុសគ្នាប៉ុន្មាននោះទេ។


ការបង្កើតរូបភាពនៃតួអង្គបីសាចខ្លាឃ្មុំ ប្រាកដជាយកគំរូពីខ្លាឃ្មុំខ្មៅ។


បីសាចក្របី និងក្របីពិត មានភាពដូចគ្នាច្រើន ដែលនាំអោយអ្នកលេងអ៊ីនធើរណែត
និយាយថា​ មើលរឿងនេះហាក់ដូចជាបានចូលទៅក្នុងពិភពសត្វព្រៃ។


មើលចុះ បីសាចពពែ ពិតជាដូចពពែមែន។


ចំណែកខ្មោចដើមឈើ ក៏គួរអោយចាប់អារម្មណ៍។


អ្នកដឹកនាំរឿង Zhang Jizhong បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរចនារូបភាព
របស់តួអង្គអោយដូចទៅនឹងសត្វក្នុងការស្រមៃរបស់មនុស្សទូទៅ ដូចជាសត្វនាគជា
ដើម៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS

Tags: starchinesefilmchinese filmchinese stars