ខែត្រ Shenzhen ប្រទេសចិន មានបុរសម្នាក់បានយកកាំបិតចិតបន្លែមួយដើមមកភ្ជង់បំពង់ក របស់
គាត់ដើម្បីជាការគំរាមដល់ក្រុមហ៊ុនសុំអោយក្រុមហ៊ុនបន្តរកុងត្រាការងារថ្មីដល់ខ្លួន។
បុរសត្រកូល Long អាយុ ៤៣ ឆ្នាំជាអ្នកបើករថយន្តក្រុងម្នាក់បានធ្វើការគំរាមដោយយកកាំបិតចិត
បន្លែមកភ្ជង់បំពង់ក របស់ខ្លួនឯង គាត់បានប្រាប់ផងដែរថា គាត់ត្រូវបានគេហាមមិនអោយបន្តរកុង
ត្រាការងារក្រោយពេលដែលបានរាយការណ៍ប្រាប់ថ្នាក់លើពីករណីប្រធានផ្នែករងរបស់ក្រុមហ៊ុន
បានទទួលសំណូក។
បុរសម្នាក់នេះបាននិយាយទៅកាន់ប៉ូលីសទាំងទឹកភ្នែកទឹកសំបោរដោយគេគ្រាន់តែចង់បញ្ជាក់ថា
ខ្លួនគេមានសិទ្ធិក្នុងការបន្តរកុងត្រាការងារ និងរាល់អ្វីៗដែលគេធ្វើគ្រាន់តែដើម្បីភាពស្អាតស្អំរបស់
ក្រុមហ៊ុនតែប៉ុណ្ណោះ ខាងក្រុមប៉ូលីសមិនបានប្រើកម្លាំងចូលទៅចាប់បង្ខំយកកាំបិតចេញនោះទេ
តែគេបានសម្រេចក្នុងការនិយាយជាមួយ Long ដើម្បីបញ្ចុះបញ្ចូលគេអោយឈប់ធ្វើអ្វីឆ្កួតៗ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz