CamNews

កីឡាអន្តរជាតិ 

អង្គចៅក្រម មិនយល់ព្រមទម្លាក់ចោលរឿងក្ដី ឪពុកកូន Messi ឡើយ បើទោះជាមានការ ស្នើរសុំពី ព្រះរាជអាជ្ញា

ព័ត៌មានកីឡា៖ ចៅក្រមក្នុងអង្គជុំនំជម្រះករណីរបស់ ឪពុកកូន កីឡាករ Messi បានសម្រេចចេញសេចក្ដីប្រកាសបដិសេធទៅនឹង ការសម្រេចរបស់ ព្រះរាជអាជ្ញា ដែលបានអះអាងទម្លាក់ចោល រឿងក្ដីកីឡាករ ថាគ្មានទោសកំហុសនោះទេ។ 

ក្រុមព្រះរាជអាជ្ញាក្នុងទឹកដីប្រទេសអេស្ប៉ាញ បានស្នើឲ្យអង្គចៅក្រម ទម្លាក់ចោលរឿងក្ដីរបស់កីឡាករ Messi អំពីការចោទប្រកាន់ថា កីឡាករបានកេងប្រវ័ញប្រាក់ពន្ធប្រចាំឆ្នាំ ចូលរដ្ឋ។ តាមសេចក្ដីសម្រេចរបស់ ព្រះរាជអា​ជ្ញាកន្លងមក កីឡាករ Messi មិនមានកំហុសអ្វីនោះទេ ដោយឡែកគឺឪពុកកីឡាករតែម្នាក់ ដែលបានប្រព្រឹត្ដរឿងនេះ ហើយការរកឃើញទោសកំហុស ប្រសិនជាចេញសេចក្ដីសម្រេចកាត់ទោល​ លោក​ Jorge​ Messi ដែលជាឪពុករបស់កីឡាករ គឺត្រូវជាប់គុកដល់ទៅ មួយឆ្នាំកន្លះ និងពិន័យជាទឹកប្រាក់ដល់ទៅ ​២ លានយូរ៉ូ។ 

កន្លងមក អ្នកទាំងពីរ គឺ Lionel Messi និង ឪពុករបស់កីឡាករ ត្រូវបាន​ព្រះរាជា្ញចោទប្រកាន់ថា បានបោកប្រាស់ អាជ្ញាធរមន្ដ្រីរបស់ប្រទេសអេស្ប៉ាញ ដោយគេចវេស បង់ពន្ធចូលរដ្ឋ ដែលមានទឹកប្រាក់មិនក្រោម ៥លានដុល្លារនោះទេ ប៉ុន្ដែអ្នកទាំងពីរ បានប្រកែកមិនព្រមទទួលកំហុស។ តែទោះបីជាយ៉ាងណាក៏ ដោយ ក្រុមចៅក្រម មិនអនុញ្ញាត ឲ្យព្រះអាជ្ញាទម្លាក់ចោលរឿងក្ដីនេះបានឡើយ ត្រូវរក្សារង់ចាំការ ស៊ើបអង្កេត​ជាបន្ដ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Lionel Messi Jorge​ Messi