ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ ដែលទើបតែបានចេញ ផ្សាយកាលពី វេលាថ្ងៃត្រង់ ថ្ងៃនេះ វេលាម៉ោង ១១ និង ០៥ នាទី ថ្ងៃត្រង់ អោយ ដឹងថា នៅឯ សហរដ្ឋឯណោះវិញ ពោលគឺ នៅតាមបណ្តារដ្ឋ ស្ថិតនៅ ភាគកើត ឆៀងខាងជើង ប្រទេស ប្រជាជន ទាំងអស់ ក៏កំពុងតែ ជួបនឹងបញ្ហាប្រឈមនោះគឺ គ្រោះថ្នាក់ធម្មជាតិ ព្បុះព្រិល ទឹកកក ។
ប្រភព ដដែល បន្តថា ជាមួយនឹងគ្រោះថ្នាក់ ធម្មជាតិ ព្យុះព្រិល ដ៏មានឥទ្ធិពល បោកបក់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ បានបណ្តាលអោយ ក្រុមមនុស្ស ដែលជាពលរដ្ឋ រស់នៅ តាមបណ្តារដ្ឋ ចំនួន ទាំង ២២ រដ្ឋ មានគ្នាដល់ទៅ ១០០ លាន នាក់ បានរងនូវផលប៉ះពាល់ អវិជ្ជមាន នៃគ្រោះថ្នាក់ធម្មជាតិ លើកនេះ។
គួរបញ្ជាក់ផងដែរថា នៅតាមបណ្តា រដ្ឋមួយចំនួន ក្នុងចំណោមរដ្ឋទាំង ២២ ត្រូវបានរកអោយឃើញថា សីតុណ្ហភាព បានធ្លាក់ចុះរហូតដល់ទៅ -២០ អង្សា ខណៈ មានការធ្លាក់កម្លាំងខ្បល់ព្យុះ និងព្យុះព្រិល ជាខ្លាំង នៅតាមបណ្តាតំបន់ទាំងនោះ ។ មិនត្រឹមតែប៉ុណ្ណោះ ជើងហោះហើរ ជាង ២០០០ ជើងហោះ ហើរ ត្រូវបានលុបចោល កាលពី រសៀលថ្ងៃ ព្រហស្បត្តិ៍កន្លងទៅនេះ ក៏ដោយសារតែ អាកាសធាតុ មិន អំណោយផល ពោលគឺ មានការវាយប្រហារ ពីសំណាក់ព្យុះព្រិល តែម្តង។
គួររំឭកផងដែរថា មិនត្រឹមតែ សហរដ្ឋអាមេរិក តែប៉ុណ្ណោះទេ ដែលជាប្រទេស លោកខាងលិច ក៏កំពុង តែជូបនឹងគ្រោះធម្មជាតិ តែបណ្តាប្រទេស មួយចំនួនផ្សេងទៀត រួមមាន ប្រេស៊ីល និងបណ្តាប្រទេស ស្ថិតនៅក្នុងតំបន់ អឹរ៉ុបជាដើម ក៏កំពុងតែ មានការគំរាមគំហែង ដូចគ្នា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុង ក្រោយនេះ ស្តីពីគ្រោះថ្នាក់ធម្មជាតិ គ្រោះទឹកជំនន់ ដោយនៅក្នុងនោះ បានបណ្តាលអោយ ហេដ្ឋារចនា សម្ព័ន្ធមួយចំនួន រងនូវការខូចខាត ខណៈក្រុមមនុស្សមួយចំនួន ផ្សេងទៀត បានទទួលរងនូវផលប៉ះ ពាល់អវិជ្ជមាន មានតាំងពីរបួស និងស្លាប់ បាត់បង់ជីវិតជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ