CamNews

ស្រ្តីជនជាតិចិនដែលបានហែក ព្រះឆាយាល័ក្ខណ៍ ត្រូវបានបណ្ដេញចេញពីកម្ពុជា

ស្រ្តីជនជាតិចិនដែលបានហែកព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម
សីហនុ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកមិញនេះ បន្ទាប់ពីសា
លាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមលេខ៧៨ ច ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។


Wang Xiaojiao ត្រូវបណ្ដេញចេញពីកម្ពុជា

ស្រ្តីជនជាតិចិន ឈ្មោះ Wang Xiaojiao កើតថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៦៩ កាន់លិខិតឆ្លងដែន
លេខ G22632308 ដែលហែកព្រះឆាយាល័ក្ខណ៍ ព្រះវររាជបិតា ព្រះបាទសម្តេចនរោត្តមសីហនុ
ត្រូវបានមន្រ្តីនគរបាលនៃនាយកដ្ឋានអន្តោប្រវេសន៍ កម្ពុជាបណ្តេញចេញពីព្រះរាជាណាចក្រ
កម្ពុជាហើយ នៅវេលា ម៉ោង ៨ ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ តាមជើង យន្តហោះ CZ 324
(Phnom Penh-Guang Zhou)។


Wang Xiaojiao លុតជង្គង់សុំទោសនៅមុខព្រះឆាយាលក្ខណ៍របស់សម្ដេចតា

យោងតាមទំព័រ PL ដកស្រង់សំដីរបស់លោក ឧត្តមសេនីយ៍ទោ ពិន ពិសិដ្ឋ ប្រធាននាយកដ្ឋាន
អន្តោប្រវេសន៍ បានឲ្យដឹងថា ការបណ្តេញស្រ្តីជនជាតិចិនចេញពីព្រះរាជាណាចក្រកម្ពុជានេះ គឺ
ធ្វើឡើងតាម បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងសាល
ក្រមលេខ៧៨ ច ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ៕

ស្ត្រី​ជនជាតិ​ចិន​ដែលហែកព្រះឆាយាលក្ខណ របស់សម្ដេចតា ត្រូវដាក់គុក១ ឆ្នាំ

 

ដោយ ៖ ចិត្រា
ប្រភព ៖ PL


Tags: chinese women expelled Cambodia Wang Xiaojiao