កុមារី Savannah Hardin អាយុ៩ឆ្នាំរស់នៅក្នុងរដ្ឋ Alabama សហរដ្ឋអាមេរិកត្រូវបានម្ដាយចុងនិងយាយបង្កើតរបស់ខ្លួនពិន័យអោយរត់ជុំវិញផ្ទះរយៈពេល៣ម៉ោងដោយសារនាងលួច ញុំា ស្ករសូកូឡាមួយបន្ទះ។ ដោយសារក្មេងស្រីម្នាក់នេះមានអាការៈខ្សោយតំរងនោមហើយត្រូវមករងនូវទណ្ឌកម្មបែបនេះទើបបណ្ដាលអោយនាងមានប ញ្ហា កាលពីយប់ថ្ងៃអាទិត្យម្ដាយចុងរបស់នាងបានទូរសព្ទទៅ៩១១ព្រោះកុមារី Savannah មានអាការៈប្រកាច់ភ្លាមៗនាងត្រូវបានគេដឹកតាមឧទ្ធម្ភាគចក្រទៅមន្ទីរពេទ្យបន្ទាប់មកនាងបានស្លាប់នៅ មន្ទីរពេទ្យប្រហែលជាម៉ោង១២ថ្ងៃត្រង់នៅមន្ទីរពេទ្យដោយសារខ្វះជាតិទឹកធ្ងន់ធ្ងរ។ ឪពុករបស់ក្មេងស្រី Savannah ដែលកំពុងតែធ្វើការនៅក្រៅប្រទេសរួសរាន់ត្រលប់មកវិញនៅពេលដែលបានទទួលដំណឹងថាកូនស្រីរបស់ខ្លួនមាន បញ្ហាមិនស្រួលត្រូវចូលមន្ទីរពេទ្យគាត់បានមកដល់មន្ទីរពេទ្យមុនពេលដែលនាងស្លាប់ប្រហែលជា២ម៉ោង។ ម្ដាយចុងនិងលោកយាយរបស់ក្មេងស្រីត្រូវបានមន្ត្រីរដ្ឋអំណាចក្នុងតំបន់ ចោទប្រកាន់ពីបទសម្លាប់មនុស្សដោយអចេតនា។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ thesun