ការធ្វើកិច្ចការផ្ទះ ការហាត់ប្រាណ ឬការបញ្ចេញកម្លាំងដោយមិនបានប្រអាវទ្រនាប់ការពារ
ដើមទ្រូង វាអាចនឹងមានផលមិនល្អដល់សុដន់របស់អ្នក។ ដើម្បីស្វែងយល់ថា តើប្រការ
ណាខ្លះដែលគួរចៀសវាង និងប្រការណាខ្លះដែលល្អសម្រាប់សុខភាពសុន សូមតាមដាន
ដូចខាងក្រោម ៖
ការរូមភេទ ៖
នារីភាគច្រើនយល់ថា ការរួមភេទកាន់តែច្រើននឹងធ្វើអោយរង្វង់ទីមួយកាន់តែតូច ព្រោះតែ
ត្រូវទទួលរងសម្ពាធច្រើន។ ប៉ុន្ដែយោងតាមអ្នកវិទ្យាសាស្ដ្រ អវយវៈនេះតែងមានការស្រើប
ស្រាលនៅពេលរួមភេទ។ នៅក្នុងអំឡុងពេលនៃការ"ឡើងឋានសួគ៌"សុដន់ទាំងមូលនឹងត្រូវ
ឡើងតឹងណែន ហើយនៅពេលស្ដ្រីឡើងដល់ចំណុចកំពូល អ័រម៉ូនដែលមានប្រសិទ្ធិភាពក្នុង
ការសម្អាតក្រពេញសុដន់នឹងត្រូវបញ្ចេញ និងជួយធ្វើអនាម័យ នៅជំរុញអោយការផ្លាស់ប្ដូរ
ជាតិដំណើរការបានល្អ។
ពេលមានផ្ទៃពោះ
ការមានផ្ទៃពោះ និងអោយកូនបៅនឹងធ្វើអោយដើមទ្រូងត្រូវស្វិត និងយារគឺជាការយល់ឃើញ
មួយដែលគ្មានមូលដ្ឋាន។ បន្ទាប់ពីឆ្លងទន្លេបាន ២ ឆ្នាំ ស្ដ្រីភាគច្រើនតែងមានដើមទ្រូងធំ
និងអាចរក្សាសម្រស់បាន ៩០ % ។ យោងតាមផ្ដល់យោបល់ពីគ្រូពេទ្យ នៅក្នុងរយៈពេលនៃ
ការមានផ្ទៃពោះ និងអោយកូនបៅ ស្ដ្រីគួរតែប្រើប្រាស់អាវទ្រនាប់ដើម្បីការពារការយាររបស់
សុដន់។
គួរតែអោយកូនបៅ
មនុស្សមួយចំនួនបានព្យាយាមមិនអោយកូនបៅ ព្រោះខ្លាចធ្វើអោយខូចសុដន់។ ប៉ុន្ដែការ
ធ្វើបែបនេះគឺផ្ទុយទៅនឹងច្បាប់ធម្មជាតិ ព្រោះការបញ្ចេញទឹកដោះគឺជាមុខងារសំខាន់របស់
សុដន់។ បន្ទាប់ពី ៩ខែនៃការពរផ្ទៃ ទឹកដោះត្រូវបានបង្កើតឡើងច្រើនបំផុត ប្រសិនមិនបាន
អោយកូនបៅ នោះការផ្លាស់ប្ដូរជាតិក្នុងកោសិការបស់ក្រពេញសុដន់នឹងមិនរីកចម្រើន។
គួរតែប្រើអាវទ្រនាប់
ខណៈពេលបញ្ចេញកម្លាំងកាយ អ្នកគួរតែពាក់អាវទ្រនាប់ដើម្បីការពារសុដន់។ ក្រុមអ្នក
ជំនាញការបានអោយដឹងថា ប្រសិនមិនបានពាក់អាវទ្រនាប់ក្នុងពេលធ្វើការដោយប្រើ
កម្លាំង សុដន់នឹងត្រូវទទួលឥទ្ធិពលមិនល្អ វានឹងយោលដោយសេរី ធ្វើអោយសរសៃនានា
របស់ដើមទ្រូងត្រូវយារដោយទំនង់ធ្ងន់។
ងូតទឹកត្រជាក់
ទឹកត្រជាក់នឹងជ្រាបចូលទៅក្នុងស្បែក វាធ្វើអោយសរសៃឈាមនៅក្រោមស្បែកត្រូវរួញ
ប្រការនេះអាចជួយអោយឈាមដំណើរការបានល្អជាងមុន និងជួយសម្អាតជញ្ជាំងនៃ
សរសៃឈាម ព្រមទាំងធ្វើអោយសុដន់បានក្រពុំ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ vgt