CamNews

ជីវិតរស់នៅ 

ហេតុអ្វីប្រុសក្មេងចូលចិត្តស្រីចាស់?

អ្នកជាបុរសដែលចូលចិត្តនារីដែលមានអាយុច្រើនខ្លួនមែនទេ? តើស្ដ្រីដែលមានវ័យចំណាស់
បែបនេះ មានអ្វីអស្ចារ្យជាងនារីវ័យក្មេង ស្រស់ស្អាត? សូមតាមដានដូចខាងក្រោម។

ស្ដ្រីវ័យចំណាស់ មានភាពឯករាជ

ស្ដ្រីវ័យចំណាស់ ធ្លាប់ឆ្លងកាត់អារម្មណ៍ល្អ នៅពេលនៅម្នាក់ឯង។ ពួកគេធ្លាប់ឆ្លងកាត់ស្នេហាច្រើន
ប្រភេទ ដូច្នេះ ពួកនាងនឹងមានវិធីធ្វើអោយខ្លួនឯងរីករាយ មិនចាំបាច់អោយបុរសនៅក្បែរខ្លួនជា
និច្ចនោះទេ។ ពួកនាងដឹងថា​ សេចក្ដីសុខស្ថិតនៅក្នុងដៃរបស់ខ្លួន និងមិនចាំបាច់មានបុរសណា
ម្នាក់នៅក្បែរ ទើបអាចធ្វើអោយមានសុភមង្គលនោះដែរ។

ស្ដ្រីដែលមានអាយុច្រើននឹងមិនមានចរិតម្ញិកម្ញក់ ឬខឹងច្រើន ដែលជាកត្តាមួយធ្វើអោយបុរសធុញ
ទ្រាន់ បែបនេះបុរសនឹងចូលចិត្តមិនខាន។

ភាពម្ចាស់ការ

ស្ដ្រីវ័យចំណាស់ តែងដឹងច្បាស់ថា ខ្លួនជាអ្នកណា និងចង់បានអ្វី។ ដូច្នេះ នៅពេលជួបបុរសដែល
ត្រូវនឹងចិត្តខ្លួនពួកនាងនឹងមិនអែអង់ ឬក៏សាកល្បងច្រើននោះដែរ។

ពូកែនិយាយ

ការនិយាយស្ដីរបស់នារីវ័យក្មេងក្នុងរឿងស្នេហា ធ្វើអោយបុរសមិនសូវចូលចិត្តនោះទេ។ ពួកនាង
មិនមានភាពប្រសប់ក្នុងការនិយាយ ដោយសារតែមិនទាន់មានបទពិសោធច្រើន។ ចំណែកនារី
វ័យចំណាស់ នាងធ្លាប់បានឆ្លងកាត់រឿងរ៉ាវច្រើន ធ្លាប់ដើរច្រើន ឃើញច្រើន យល់បានច្រើន និង
មានបទពិសោធច្រើនក្នុងរឿងស្នេហា។

សេដ្ឋកិច្ចមានស្ថិរភាព

ស្ដ្រីដែលមានអាយុច្រើន មានលទ្ធភាពក្នុងការធ្វើអោយសេដ្ឋកិច្ចមានស្ថិរភាពជានារីវ័យក្មេង។ ទោះជាប្រការនេះមិនមែនជាកត្តាអទិភាពដំបូងគេនៅពេលបុរសម្នាក់តាមស្រឡាញ់នារីម្នាក់នោះ
ទេ ប៉ុន្ដែវាប្រាកដណាស់ថា បុរសនឹងមានអារម្មណ៍ធូរស្រាលនៅពេលដឹងថាខ្លួននឹងមិនមែនជា
អ្នកត្រូវចេញប្រាក់ទាំងស្រុងនៅពេលទៅញ៉ាំស៊ុបជាមួយគ្នា។ 

មានវិធីដោះស្រាយបញ្ហា

ពិតណាស់ថា នារីវ័យក្មេង​ខ្វះបទពិសោធ និងមិនមានវិធីក្នុងការត្រៀមដើម្បីទប់ទល់នឹងស្ថានភាព
លំបាក លើកដំបូងក្នុងជីវិតដែលត្រូវប្រឈមមុខ ដូចជា ស្នេហាលើកដំបូង ខកស្នេហ៍លើកដំបូង ឬលើកដំបូងត្រូវគេបោកប្រាស់ជាដើម។ ដោយសារមិនទាន់មានបទពិសោធ ពួកនារីវ័យក្មេងតែង
យកប្រការតូចតាចទាំងនេះធ្វើជារឿងសំខាន់ ជួនកាលពួកនាងសម្រេចធ្វើអត្ដឃាតទៀតផង។

ពូកែ “ឡើងគ្រែ”

ជាការពិតនេះគឺជាមូលហេតុចម្បងមួយដែលធ្វើអោយបុរសជ្រើសរើសនារីដែលមានអាយុច្រើន
ចាងខ្លួន។ នាងមានបទពិសោធ និងមិនមានការភ័យព្រួយដូចលើកដំបូងនៃការ “ឡើងគ្រែ”។ នាងមានជំនឿចិត្តលើខ្លួនឯង និងចេះធ្វើអោយបន្ទប់គេងក្លាយជាកន្លែងដ៏ទាក់ទាញ។ នាងមាន “មេរៀន” ច្រើនដើម្បីបង្រៀនដៃគូរបស់នាង។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing

 


Tags: girl boy old girl lifestyle knowledge