CamNews

កីឡា 

កុល ដាវី និងសុខ រក្សា ធ្វើ​ឲ្យ​អ្នក​ធានា ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ស្កក​ចិត្ត

ភ្នំពេញ៖ តារាចម្រៀង និង តារាសម្ដែង ដែលអ្នកសិល្បៈស្ទើរតែហៅថា ប្ដីប្រពន្ធគ្រប់ៗម៉ាត់ លោក សុខ រក្សា និង កញ្ញា កុល ដាវី បានចាកចេញពីប្រទេសកម្ពុជា ត្រៀមរៀបចំការសម្ដែង លើកដំបូងនៅល្ងាចថ្ងៃសៅរ៍នេះ នៅក្នុង រដ្ឋធានី ម៉េលបន ប្រទេសអូស្រ្តាលី។ ការទៅដល់ដោយសុវត្ថិភាព នៃតារាចម្រៀងទាំងអស់ និង ក្រុមតន្ត្រីជារឿង សប្បាយចិត្តបំផុត របស់អ្នករៀបចំកម្មវិធី ខណៈការសម្ដែងមានត្រឹមតែ ៦សប្ដាហ៍ប៉ុណ្ណោះ ។

នៅពីក្រោយរឿងរ៉ាវនៃការធ្វើដំណើរ របស់តារាចម្រៀង និង តារាសម្ដែងស្រស់សោភាទាំងពីរដួងនេះ ដោយសារតែអ្នកទាំងពីធ្វើឲ្យអ្នករៀបចំការធ្វើដំណើរ ឈឺក្បាលមិនតិចទេ ព្រោះពួកគេមានទម្លាប់តារាល្បី គឺមកយឺតគ្រប់ពេល ។

ប្រភពពីអ្នកនៅអាកាសយាន្តដ្ឋាន ពោធិ៍ចិនតុង បាននិយាយថា គេឃើញអ្នករៀបចំការធ្វើដំណើររបស់នាង វិលវល់ពេញ ព្រលានយន្តហោះ ព្រោះតារាចម្រៀង និង អ្នកចម្រៀងអាយ៉ៃ លោក ដួង សុខគា ក្រុមតន្ត្រីបានមកដល់ អស់ និងរៀបចំឥវ៉ាន់រួចរាល់ ។ តែគេមិនឃើញវត្តមាន សុខ រក្សា និង កុល ដាវី ទាល់តែសោះ ការអន្ទះសារក៏កើនឡើង ស្របពេលកំដៅកាន់តែក្ដៅ តែភ្លើងក្នុងចិត្តគឺក្ដៅជាង ព្រោះតារាពីរដួងនេះ មិនគោតពរពេលវេលា ដែលគេណាត់ឲ្យ មកដល់ម៉ោង៣ល្ងាច តែម៉ោង៥ល្ងាចបានមកដល់ ។

មូលហេតុ ដែលអ្នករៀបចំការធ្វើដំណើរ ចង់ឲ្យតារាល្បីទាំងពីរដួងមកបានលឿន ព្រោះ គេចង់ឲ្យនាងយល់ពីបែបបទនៃការធ្វើដំណើរថា ពេលទៅដល់ប្រទេសអូស្ត្រាលី ត្រូវមានអ្វីខ្លះត្រូវធ្វើ កុំឲ្យគេពិបាកពន្យល់ម្ដងម្នាក់ៗ តែយ៉ាងណា គេក៏មកដល់ស្ទើរតែកៀកម៉ោងឡើង យន្តហោះទៅហើយ ។ ប្រភពមួយផ្សេងទៀត បាននិយាយថា បើសិនជាណាត់តារាពីរនាក់នេះ ពិភាក្សាការងារអ្វីមួយ នៅម៉ោង៦ល្ងាច ពួកេនឹងមកដល់នៅ៩យប់ឯណោះ ដូចនេះគួរត្រៀម ចិត្តឲ្យហើយទៅ ក្នុងការអញ្ជើញ តារាទាំងពីរនេះ ទៅណាមកណា ឬណាត់និយាយការងារអ្វីមួយ។

ក្នុងនាម ជាអ្នកសិល្បៈជាគំរូមហាជន ត្រូវតែឲ្យតំលៃលើពេលវេលា ព្រោះក្នុងក្រុមការងារមួយ មានមនុស្សជាច្រើនធ្វើការមិនមែនធ្វើតែម្នាក់ឯង តើគេអាចរង់ចាំតែយើងម្នាក់បានទេ ព្រោះតារាល្បីៗកាន់តែខ្លាំង កាន់តែច្បាស់ រឿងម៉ោងពេលវេលានេះណាស់ ។ គេហទំព័រមិនទាន់ អាចសុំការបំភ្លឺពីលោក សុខ រក្សា និង កញ្ញា កុល ដាវីបានទេ នៅពេលនេះ ព្រោះអ្នកទាំងពីរស្ថិតនៅ ក្រៅប្រទេស៕

 


Tags: Star News sok raksa