ព័ត៌មានកីឡា៖ ក្រុមមន្ដ្រីគ្រូពេទ្យក្នុងប្រទេសអូស្ដ្រាលី បានអំពាវនាវឲ្យមានការដាក់បំរាម លើការប្រកួតកីឡាប្រដាល់ ក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីមានករណីស្លាប់កីឡាករម្នាក់ក្រោយពេលប្រកួត។
កីឡាករ ប្រដាល់ម្នាក់ឈ្មោះ Braydon Smith វ័យ ២៣ ឆ្នាំ បានស្លាប់កាលពីថ្ងៃច័ន្ទ ក្រោយពីប្រកួតជាមួយកីឡាករជនជាតិ ហ្វីលីពីន ឈ្មោះថា John Moralde កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។
ផ្ដោតសំខាន់លើរឿងនេះផងដែរ លោក Shaun Rudd ជាប្រធានសមាគមន៍ក្រុមគ្រូពេទ្យ ប្រចាំនៅអូស្ដ្រាលី បានមានប្រសាសន៍ថា ហេតុការណ៍ស្លាប់របស់ Braydon Smith បានបង្ហាញពីសញ្ញាណនៃមូលហេតុថា ការប្រដាល់គួរតែត្រូវបានហាមប្រាម ជាលក្ខណៈទូទាំងប្រទេស។ ហើយម្យ៉ាងវិញទៀត គាត់ជឿជាក់ថា រាល់កីឡាដែលមានការវាយបុកគ្នា ក្នុងគោលដៅទទួលបានជ័យជំនះនោះគឺ មើលទៅហាក់ដូចជាសាហាវបន្ដិចហើយ ។ ប៉ុន្ដែលក្ខខណ្ឌមួយត្រូវហាមប្រាម កីឡាករទាំងអស់ មិនអនុញ្ញាតឲ្យវាយត្រង់តំបន់ ក្រោមខ្សែក្រវ៉ាត់ នោះទេ ផ្ទុយទៅវិញគឺគ្រប់តំបន់អាចវាយបានគឺ ត្រឹមស្មាឡើងទៅលើ ។
គូសបញ្ជាក់ផងដែរថា Braydon Smith មានប្រវត្ដិប្រកួតចំនួន ១៣ ដង ឈ្នះ ១២ដង ផ្ដួលដៃគួរឲ្យសន្លប់ចំនួន ១០ ឈ្នះពិន្ទុ ២ ដង និង ប្រកួតចុងក្រោយជាមួយ John Moralde ។
កីឡាករ Braydon Smith ដែលបានស្លាប់
កីឡាករ John Moralde
ដោយ៖ អឿ អ៊ុយ
ប្រភព៖ irishexaminer